Ad Code

មកពី​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ ជិះ​ម៉ូតូ​មក​ចំ​គោលដៅ​សមត្ថកិច្ច​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ ចាប់​ខ្លួន​បាន​២​នាក់​


ភ្នំពេញ ៖ បុរស​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ ពី​បទ​ទិញ​ថ្នាំញៀន​មក​ប្រើប្រាស់​ខុសច្បាប់ ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​
ថ្មី ​ខណ្ឌ​សែន​សុខ។​

សមត្ថកិច្ច​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បាន​ប្រើ​ប្រាស់​កម្លាំង​ចម្រុះ​ដើម្បី​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ លុះ​ក្រោយមក​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​សង់​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AO3793 ​ដោយមាន​ការសង្ស័យ​ក៏​ឃាត់​ឲ្យ​ឈប់ ​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​១​កញ្ចប់​នៅក្នុង​ហោប៉ៅ​ឈ្មោះ ភាន​ជឿន​ អាយុ​២៨​ឆ្នាំ ក៏​ចាប់ខ្លួន​តែម្តង។ ហើយ​បក្ខ​ពួកគេ​ម្នាក់ទៀត​ឈ្មោះ ឈាង សុ​ភ័ក្រ ដែល​រួម​ដំណើរ​ជាមួយ​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​​យក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ តាម​ចម្លើយ​ពួកគេ​ប្រាប់​ថា ​ថ្នាំ​ញៀន​នេះ​បាន​ទិញ​ពី​គេ​នៅ​ត្រពាំង​ឈូក​យក​មក​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​៕
សឿន​

Post a Comment

0 Comments

Close Menu