Ad Code

ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​រៀបចំ​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ត្រួតពិនិត្យ និង​ការពារ​កន្លែង​កើត​ហេតុ


តាកែវ ៖ នា​រសៀល​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​រៀប​ចំ​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ត្រួតពិនិត្យ​និង​ការពារ​កន្លែង​កើតហេតុ អង្គពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ និង​លោក​វរសេនីយ៍ឯក លន់ មុនីរ​ត្ន័ នាយការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អង្គពិធី​នេះ​ផង​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ស្នងការ​រង​ទទួល​ការងារ​យុត្តិធម៌​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​នាយការិយាល័យ​បុគ្គលិក នាយ​ការិយា​ល័យ​ជុំវិញ​ពាក់ព័ន្ធ ព្រមទាំង​អធិការ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ និង​នាយរង​ផ្នែក​បច្ចេក​ទេស​នៃ​អធិការដ្ឋាន​គ្រប់​ស្រុក​-​ក្រុង និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ/សង្កាត់​ទាំង​១០០ ក្នុង​ខេត្តតាកែវ សរុប​ចំនួន​១៩៥​នាក់ ស្រី​២​នាក់​ផង​ដែរ។ ក្នុង​វគ្គ​បំប៉ន​នេះ​ផង​ដែរ​ លោក​វរសេនីយ៍ឯក លន់ មុន្នីរ​ត្ន័ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​យ៉ាង​ល្អិត​ឲ្យ​មន្ត្រី​នគរបាល​ទាំងនោះ​ងាយ​យល់​នៅ​របៀប​ការពារ​កន្លែង​កើតហេតុ និង​រក្សា​វត្ថុ​តាង កន្លែង​កើតហេតុ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ងាយ​កំណត់​រកមុខ​សញ្ញា​ជន​ល្មើស ​ហើយ​លោក​បន្ត​ថា​ បើ​ពាក់ព័ន្ធ​ក្នុងករណី​រំលោភ​ជាបឋម ​យើង​ត្រូវតែ​ការពារ​ជន​រង​គ្រោះ​ជា​មុន​សិន ដូចជា​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​ឲ្យ​ទាន់​ពេលវេលា​ជាដើម​។ បន្ទាប់មក​លោក​ឧត្តមសេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ថ្លែង​ក្នុង​អង្គពិធី​ថា​ រាល់​ចំណុច​សំខាន់ៗ​ទាំងអស់ មន្ត្រី​នគរបាល​ជំនាញ​ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​បាន​មាន​ប្រសិទ្ធភាព ហើយ​លោក ស្នងការ​បន្ត​យកចិត្តទុកដាក់​ដល់​មន្ត្រី​នគរបាល​ដែល​បាន​ឆ្លើយ​សំនួរ​ត្រូវ នឹង​ផ្តល់​រង្វាន់​ថវិកា បន្ថែម​ទៀត​ដើម្បី​លើកទឹកចិត្ត​ដល់​នគរបាល​រូប​នោះ៕

វាសនា​តាកែវ​

Post a Comment

0 Comments

Close Menu