Ad Code

ប្រជាពលរដ្ឋ​ភូមិ​រំចេក​ថ្លែងអំណរគុណ​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ជួយ​កសាង​ផ្លូវ​ប្រវែង​៣០០​ម៉ែត្រ​ និង​ស្ពានដែក​បា​ឡេ​ប្រវែង​១០​ម៉ែត្រ​


ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​១១៣​គ្រួសារ​នៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ក្តី​រំភើប​រីក​រាយ​ឥតឧបមា​ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ស ថា វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ជួយ​កសាង​ផ្លូវ​និង​ស្ពានដែក​បា​ឡេ​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ក៏​ដូច​ដឹក​ដំណាំ​កសិផល​ផ្សេងៗ​។​ លោក ​យឹម ផាន់ ណា អភិបាលស្រុក​អន្លង់វែង​បាន​មានប្រសាសន៍​ជំរាប​ជូន​លោក ស ថា វី អភិបាលខេត្ត​ដែល​ឆ្លៀត​ឱកាស​និង​ក្រុមការងារ​អញ្ជើញ​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ សូម្បីតែ​ថ្ងៃ​ឈប់​សម្រាក​ក៏ដោយ ហើយ​ប្រជាពលរដ្ឋ​ពីមុន​ទាំង​១១៣​គ្រួសារ​ធ្វើដំណើរ​ដោយ​ឆ្លងកាត់​ស្ពានឈើ ​តែ​បច្ចុប្បន្ន​នេះ ស្ពាន​ឈើ​នេះ​រង​នៅ​ការ​ទ្រុឌទ្រោម​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​ដំណាំ​កសិផល​បានទេ បាន​ត្រឹម​តែ​ជិះ​ម៉ូតូ​និង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ប៉ុណ្ណោះ ដោយ​មើលឃើញ​នៅ​ការ​លំបាក​បែបនេះ​ហើយ ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​រៃ​លុយ​គ្នា​ធ្វើ​ផ្លូវ​ជំនួស​ស្ពាន ហើយក៏​បាន​ជួល​គ្រឿងចក្រ​គេ​មក​ធ្វើ​នោះ​។​ នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្អាក​ការ​ជួសជុល​ផ្លូវ​នេះ ព្រោះ​ការ​ជួសជុល​នេះ​ពុំ​មាន​តាម​លក្ខណៈ​បច្ចេកទេស ហើយ​វា​នឹង​ងាយ​រង​ការខូចខាត​នាំ​ឲ្យ​ខាតបង់​ប្រាក់​របស់​បង​ប្អូន​។​ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀត​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​និង​ជួយ​កសាង​ផ្លូវ​ប្រវែង​៣០០​និង​ស្ពានដែក​បា​ឡេ​ប្រវែង​១០​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​អភិ​បាលខេត្ត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​សហការ​គ្នា​ធ្វើ​ផ្លូវ​នេះ​។ ​ប៉ុន្តែ​ពេលនេះ​មិនបាច់​រៃ​លុយ​គ្នា​ទៀត​ទេ លោក​អភិបាលខេត្ត​និង​ជំនាញ​មន្ទីរ​សាធារណៈ​ការ​និង​ដឹកជញ្ជូន​និង​មន្ទីរ​ធនធានទឹក​ចុះ​ពិនិត្យមើល​ ចាប់​ផ្ដើម​កសាង​ផ្លូវ​ និង​ស្ពាន​ជូន​ប្រជាពលរដ្ឋ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​៕

(​ដោយ​ចាន់ ធី​)

Post a Comment

0 Comments

Close Menu