Ad Code

កោះហៅ​មន្ត្រី​ពេទ្យ​មក​ប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​របស់​ក្រសួងមហាផ្ទៃ​ក្រសួងសុខាភិបាល​ក្នុង​ការ​គ្រប់​គ្រង​គុណភាព​ថ្នាំ​ សេវាកម្ម​ឯកជន​ខុសច្បាប់​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក​វេជ្ជ​បណ្ឌិត កែវ ​សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​កោះហៅ​មន្ត្រី​ពេទ្យ​ជិត​៥០០​នាក់​មក​ចូលរួម​ស្តាប់​ការប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​របស់​ក្រសួងមហាផ្ទៃ ​និង​ក្រសួងសុខាភិបាល​ស្តីអំពី ឱសថស្ថាន ឱសថស្ថាន​រង អគារ​លក់​ឱសថ​បុរាណ មណ្ឌល​ថែ​សម្ផស្ស ផ្ទះ​លក់​ឱសថ កន្លែង​ពិនិត្យ​ព្យាបាល​ជំងឺ​មាន​លក់​ឱសថ កន្លែង​លក់​គ្រឿងសំអាង និង​កន្លែង​លក់​ផលិតផល​បំប៉ន​សុខភាព លើ​ផលិតផល​សុខាភិបាល​ខុសច្បាប់​គ្រប់​ប្រភេទ​ ត្រូវតែ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។ ពិធី​នេះ​មាន​ការ​ចូលរួម​ពី​លោក ​អោម​ ចន្ថា ​អភិបាលរង​ខេត្តបន្ទាយមានជ័យ។ 
លោក​បាន​ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​ពេទ្យ​ទាំងអស់​ថា​ ដើម្បី​ការពារ​ លើក​កំពស់​សុខភាព​សាធារណៈ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ​និង​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​និង​វិធានការ​ទប់​ស្កាត់​ការ​ធ្វើ​ចរាចរ​ផលិតផល​សុខាភិបាល​ខុសច្បាប់​ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់។​ លោក​​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ខាងមុខនេះ​មន្ត្រី​ពេទ្យ​ត្រូវ​ចុះ​ស្រង់​ស្ថិតិ ​និង​ធ្វើការ​ត្រួត​ពិនិត្យ​បន្ទប់​ថែរក្សា​ជំងឺ​ បន្ទប់​ព្យាបាល​មាត់​ធ្មេញ​ បន្ទប់​ពិគ្រោះ​ ស្ត្រី​មាន​ផ្ទៃពោះ​ បន្ទប់​សម្ភព និង​បន្ទប់​​ជំងឺ​ទូទៅ​នៅ​មាន​ច្រើន​ទៀត។ លោក​បាន​បន្ត​ថា ត្រូវ​ឃាត់ទុក​រាល់​ឱសថ​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​លក់​នៅក្នុង​ទីផ្សារ ត្រូវ​ត្រួតពិនិត្យ​ទីតាំង​ផ្ទុក វេច​ខ្ចប់​និង​ការ​ដឹក​ជញ្ជូន​ដើម្បី​ធានា​គុណភាព​ឱសថ​តាម​ស្តង់ដារ។  លោក​បាន​បន្ត​ថា​ ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ​ត្រូវ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ និង​ធ្វើការ​បង្ក្រាប​ឱសថ​ក្លែងក្លាយ​ ឱសថ​នាំចូល​ដោយ​ខុសច្បាប់​ឲ្យ​ខាន​តែ​បាន ​និង​ត្រូវ​យក​ម្ចាស់​យក​ទៅ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ ជៀសវាង​ដាច់ខាត​លើ​ការ​សម្របសម្រួល​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ត្រូវ​ទប់ស្កាត់​ចំពោះ​ការឃោសនា​គ្រប់​រូបភាព​ និង​ការ​ផ្សព្វផ្សាយ​ណា​ពាក់ព័ន្ធ​នឹង​ឱសថ​ដែល​បំផ្លើស​ពី​ការពិត។ នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ លោក​ អោម ​ចន្ថា​ បាន​ធ្វើការ​ណែនាំ និង​ធ្វើ​ដាស់តឿន​ដល់​មន្ត្រី​ពេទ្យ​ទាំងអស់​ថា ​មន្ត្រី​ពេទ្យ​ទាំងអស់​ត្រូវ​គោរព​ក្រុម​សីលធម៌​ជា​គ្រូពេទ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ត្រូវ​យក​វិជ្ជា​ជីវៈ​ដែល​ខ្លួន​បាន​រៀន​យក​មក​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ មិន​ត្រូវ​យក​វិជ្ជា​ដែល​ខ្លួន​បាន​រៀន​ចេះ​ស្ទើរ​និង​មិន​សុំច្បាប់​ពី​មន្ទីរ​អនុញ្ញាតិ​ឲ្យ​ដើរ​ចាក់​ថ្នាំ​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​បាន​យ៉ាង​ងាយ៕

គង្គា​

Post a Comment

0 Comments

Close Menu