Ad Code

ស្លាប់​១២​នាក់ នៅក្នុង​ការវាយប្រហារ​អណ្ដូង​ប្រេង​នៅក្នុង​ប្រទេស​លី​ប៊ី​

មន្ត្រី​លី​ប៊ី​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ពួក​អ្នក​វាយប្រហារ​បាន​សម្លាប់​មនុស្ស​១២​នាក់ នៅ​ក្នុង​ចំណោម​ពួកគេ​មាន​ជនជាតិ​ហ្វីលីពីន​ពីរ​នាក់ និង​ហ្កា​ណា​ពីរ​នាក់ ក្រោយពី​សម្រុកចូល​ទៅ​ក្នុង​អណ្ដូង​ប្រេង​ដាច់ស្រយាល​មួយ​នៅក្នុង​ប្រទេស​លី​ប៊ី។​
លោក អាប់​ដែល​ហា​គីម ម៉ា​ហ្សា​ប​(Abaelhakim Maazab) មេបញ្ជាការ​កងកម្លាំង​សន្តិសុខ​ទទួល​បន្ទុក​ការពារ​អណ្ដូង​ប្រេង ​Msbruk ចម្ងាយ​ប្រហែល​១០០​ម៉ែល៍ ខាងត្បូង​ទីក្រុង​សឺត នៅ​មេ​ឌី​ទែ​រ៉ា​ណេ​ថា​ "​ពួកគេ​ភាគច្រើន​ត្រូវ​បាន​គេ​កាត់​ក្បាល​ឫ​បាញ់សម្លាប់​"។​
លោក ម៉ា​ហ្សា​ប​បាន​និយាយ​បន្ថែម​ទៀត​ថា យុទ្ធជន​របស់​លោក​បាន​ដណ្ដើម​ត្រួតត្រា​អណ្ដូង​ប្រេង​នោះ​មក​វិញ ដែល​បាន​ប្រើ​បូម​ប្រេង​៤០.០០០​បារ៉ែល​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ឥឡូវនេះ​អត់​ដំណើរការ​ទេ​។ ក្រុមហ៊ុន​ថាមពល​របស់​បារាំង​ Total មាន​ហ៊ុន​នៅ​កន្លែង​នោះ ប៉ុន្តែ​ខ្លួន​មាន​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​លី​ប៊ី​មួយ។​
តាម​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ របស់​ក្រសួងការបរទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ហ្វីលីពីន​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អ៊ីតាលី​មួយ​ Sohepi S.V.l។ ក្រសួង​បាន​រាយការណ៍​ថា ពលរដ្ឋ​របស់​ខ្លួន​៣​នាក់ ស្ថិតនៅ​ក្នុងចំណោម​ជនបរទេស​៧​នាក់ ដែល​ត្រូវ​បាន​គេ​ចាប់ពង្រត់​ដោយ​ជនប្រដាប់អាវុធ​ដែល​គេ​មិន​ស្គាល់​ភិនភាគ៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu