ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៥៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីទុស្សេអគ្គិសនីឆាបឆេះកុងម៉ាហាងផឹកស៊ីជំនោរក្បាលទំនប់ថ្មី១ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងហៅរថយន្តមកបាញ់ពន្លត់។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលម្ចាស់ហាងផឹកស៊ីជំនោរក្បាលទំនប់ថ្មី១នៅជាន់ក្រោម កំពុងតែដេកលង់លក់មួយភាំងនៅជាន់ទី១ ក៏ស្រាប់តែគេឃើញភ្លើងឆាបឆេះចេញពីកន្លែងកុងម៉ាហាងផឹកស៊ីជំនោរក្បាលទំនប់ថ្មី ហើយភ្លើងបានបន្តឆាបឆេះអ្នកភូមិមានការឆោឡោ ខ្លាចឆេះរាលដាលដល់ផ្ទះផ្សេងៗទៀត ភ្លាមៗនោះអ្នកភូមិបានរត់ទៅធាក់ទ្វារហោះម្ចាស់ និងនាំគ្នាជួយយកបំពង់អគ្គីភ័យមកជួយបាញ់ ទើបរលត់ជាស្ថាពរ ក៏ឃើញរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ។
ចំពោះអគ្គីភ័យខាងលើនេះគ្រាន់តែបង្កឲ្យខូចខាតមួយចំនួនតែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះអ្នកដទៃនោះទេ៕
ឌួងវិរះជ័យ



0 Comments