Ad Code

បញ្ជូន​៣​ប្រភេទ​កីឡា​ចេញទៅ​ហាត់ និង​ប្រកួត​នៅ​ក្រៅ​ប្រទេស​

ក្នុង​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា SEA Games លើក​ទី​២៨ នៅ​ប្រទេស​សិង្ហបុរី​ដែល​នឹង​ចាប់​ផ្តើម​នា​ខែមិថុនា​ខាងមុខនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​ក៏បាន​បញ្ជូន និង​ត្រៀម​បញ្ជូន​កីឡា​ចំនួន ៣​ប្រភេទ​ទៅ​ប្រកួត​និង​ហាត់​នៅ​ក្រៅ​ប្រទេស​ដែរ​។​
លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹង​ថា ៣​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ចេញទៅ​ប្រកួត និង​ហាត់​នៅ​ក្រៅ​ប្រទេស​នោះ រួមមាន​ប្រភេទ​កីឡា​សី​ប៉ាក់​តា​ក្រ នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន​១០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ សម្រាប់​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​ជួយឧបត្ថម្ភ​សំបុត្រ​យន្តហោះ និង​ប្រាក់​ប្រចាំខែ​។​
ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​(​ហែល​ទឹក​-​រត់ ជិះ​កង់​) នឹង​បញ្ជូន​កីឡាករ​ចំនួន​៦​នាក់​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​រយៈពេល​១​ខែ ដោយ​ក្រសួង​ជួយឧបត្ថម្ភ​ប្រាក់​ប្រចាំខែ​។ ចំពោះ​ប្រភេទ​កីឡា​វាយ​កូន​បាល់​បញ្ជូន​ទៅ​ក្រៅប្រទេស​ចំនួន​៥​រូប​ដើម្បី​ហាត់​និង​ប្រកួត​នៅ​ទីនោះ​។ ក្នុងចំណោម​៦​នាក់​នោះ​មាន​ម្នាក់​ទៅ​ហាត់​រយៈពេល​២​ខែ​នៅ​សហរដ្ឋអាមេរិក ម្នាក់​ទៅ​ហាត់ និង​ប្រកួត​រយៈពេល​២០​ថ្ងៃ​នៅ​ប្រទេស​ស្រីលង្កា​និង​៣​នាក់​ដែល​ជា​យុវជន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​។​
គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា SEA Games ទី​២៨ ដែល​ប្រទេស​សិង្ហបុរី​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥ ដែល​មាន​ប្រភេទ​កីឡា​ចំនួន​៣៦ និង​វិញ្ញាសា​ប្រកួត​ចំនួន​៤០២ ត្រូវ​ដាក់អោយ​ប្រកួត​នា​ពេល​នោះ​៕​
វិ​សិទ្ធ​(​រូប​១)







Post a Comment

0 Comments

Close Menu