Ad Code

លោក ​កែវ រ៉េត​មន្នី និង​មន្ត្រី​របស់​លោក​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ប្រណិត​បាន​ចំនួន​២​គ្រឿង

រតនគិរី ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ កែវ រ៉េត​មន្នី និង​មន្ត្រី​របស់​លោក​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ប្រណិត​បាន​ចំនួន​២​គ្រឿង នៅ​វេលា​យប់​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី។ ដោយមាន​គេ​ផ្តល់​ព័ត៌មាន​ដល់​លោក​ កែវ រ៉េត​មន្នី ថា​ មាន​រថយន្ត​ដឹកឈើ​ប្រណិត​២​គ្រឿង​ដោយ​ឆ្លងកាត់​ស្រុក​លំផាត់​ចូល​ក្រុង​បា​លុង ហើយ​ឆ្ពោះទៅ​ប្រទេស​វៀតណាម នៅពេល​ដែល​មាន​រថយន្ត​២​គ្រឿង​ដូច​គេ​ផ្តល់​ព័ត៌មាន​ឲ្យ​នោះ​ កម្លាំង​របស់​លោក​ក៏​ដេញ​ដែល​មាន​ចម្ងាយ​ជិត​១០​គីឡូ​ហើយក៏​ស្ទាក់​ចាប់បាន​តែម្តង ហើយ​ម្ចាស់​រថយន្ត​ដឹក​បទល្មើស​នោះ​បាន​រត់​បាតជើង​ស​ព្រាប​ចូល​ព្រៃ​បាត់ស្រមោល​តែម្តង។ រថយន្ត​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ ពណ៌​ក្រហម អត់​ស្លាក​លេខ និង​រថយន្ត​កាម​រី​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-4325 ផ្ទុក​ឈើប្រណិត​ពេញព្រៀប​កំពុង​សម្រុក​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ការពារ​អភិរក្ស​ក្នុងស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ច្រក​ទ្វារ​របៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បង្ក្រាប​ស្ទាក់​ចាប់បាន និង​រឹបអូស​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត ធ្វើការ​ប្រគល់​ជូន​អោយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ចាក់​តាមច្បាប់​ព្រៃឈើ៕
តា​ជួង​

Post a Comment

0 Comments

Close Menu