Ad Code

នៅ​ពហុកីឡាដ្ឋាន​ខេត្តស្វាយរៀង ​នា​ថ្ងៃទី​៧ ​ខែ​កុម្ភៈ​ខាងមុខនេះ​ មានការ​ប្រកួត​បាល់ទាត់​ខ្នាត​អន្តរជាតិ​

ស្វាយរៀង ៖ នា​ថ្ងៃទី​៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​ខាងមុខនេះ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​លក្ខណៈ​អន្តរជាតិ ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ជា​មួយ​នឹង​ក្រុម​កីឡា​បាល់ទាត់​ប្រទេស​កូរ៉េ និង​ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​ ក្រោម​អាយុ​១៥​ឆ្នាំ​ប្រកួត​បើកឆាក​ផង​ដែរ។ ហេតុនេះ​សូម​បងប្អូន​ទស្សនិកជន​និង​យុវជន យុវតី​ដែល​និយម​ស្នេហា​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​សូម​អញ្ជើញ​ចូលរួម​ទស្សនា​ឲ្យ​ច្រើន​កុះករ​នៅ​ពហុកីឡាដ្ឋាន​ខេត្ត​ស្វាយរៀង។ កម្មវិធី​ប្រកួត​ចាប់ពី​ម៉ោង​៣​និង​០០​នាទី​ ថ្ងៃទី​៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​នេះ​ទៅ​រួមមាន ​គូរ​ទី​១.​រវាង​ក្រុម​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម​១៤​ឆ្នាំ ​ជួប​ប្រកួត​ជាមួយ​ក្រុម​យុវជន​ភ្នំពេញ​ក្រោ​ន​ក្រោម​អាយុ​១៥​ឆ្នាំ។ គូរ​ទី​២.​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​មានការ​ប្រកួត​ជា​អន្តរជាតិ​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់​ក្លិប​បាល់ទាត់​កូរ៉េ​ហ្វា​សុ​ធ៕
គឹម សេង​

Post a Comment

0 Comments

Close Menu