Ad Code

វត្ត​ចំនួន​៨​​​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ​ទទួល​បាន​ទៀន​ព្រះវស្សា​ និង​ទេយ្យទាន

បន្ទាយមានជ័យ ​៖ ​ លោក​លី​សារី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សំណង់ ​និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ ​និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ទៀត​បាន​នាំ​យក​ទាន​ព្រះវស្សា និង​ទេយ្យទាន​មួយ​ចំនួន​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន​៨​វត្ត ​មាន​វត្ត​ព្រះ​ពន្លា វត្ត​សមាធិ​ផល វត្ត​ពង្រ វត្ត​ម្កាក់ វត្ត​ភ្នៀ​ត វត្ត​ទឹកថ្លា វត្ត​ចំការ​ខ្នុរ និង​វត្ត​គោះ​ពង​សត្វ ស្ថិតនៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​នេះ។


ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​វត្ត​សមាធិ​ផល ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​ក្នុង​មួយ​វត្ត​ទទួល​បាន​ទៀន​ព្រះវស្សា​មួយ​គូ​ ថវិកា​១០​ម៉ឺន​រៀល​ អង្ករ​៥០​គីឡូក្រាម ស្លាដក​មួយ​ធុង ​ទឹកអូឈិ​ ២​យួរ ទឹក​សុទ្ធ​៤​យួរ។


លោក​លី​សារី​បាន​និយាយ​ថា​ ក្រោម​ការ​យកចិត្តទុកដាក់​​ ​ដឹកនាំ​ប្រទេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន​ ក្នុង​នោះ​ ​វិស័យ​ពុទ្ធចក្រ​ក៏​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ​ ហើយ​នៅ​ថ្ងៃ​ជិត​ចូល​វស្សា​នេះ ​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ពាក់ព័ន្ធ​នានា​បាន​នាំ​យក​ទៀនវស្សា​ទេយ្យទាន​ក៏ដូចជា​បច្ច័យ​មួយ​ចំនួនធំ​យក​ទៅ​ប្រគេន​ព្រះ​នៅក្នុង​ក្រុង​សិរីសោភ័ណ​​​ដើម្បី​ព្រះសង្ឃ​បំភ្លឺ​នៅ​ពេលយប់​សម្រាប់​សិក្សា​រៀនសូត្រ​នៅ​ថ្ងៃ​ចូល​វស្សា​មាន​ចំនួន​៣​ខែ​ដើម្បី​ជា​ប្រូទីត​សម្រាប់​បំភ្លឺ​ផ្លូវ​នៅ​ថ្ងៃ​អនាគត​ផងដែរ៕

M26-07-q1


 


M26-07-q3


M26-07-q2



វត្ត​ចំនួន​៨​​​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ​ទទួល​បាន​ទៀន​ព្រះវស្សា​ និង​ទេយ្យទាន

Post a Comment

0 Comments

Close Menu