Ad Code

លោក​ឧកញ៉ា​ទ្រី​ភាព​​ ​ប្រគេន​ទៀន​ព្រះវស្សា​២១​វត្ត ​សរុប​​​​ទឹកប្រាក់​​​អស់​ប្រមាណ​ជាង​៣​​ម៉ឺន​ដុល្លារ

ពោធិ៍សាត់​ ៖ ​លោក​ឧកញ៉ា​ ទ្រី ភាព​ អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​នៅតែ​បន្ត​ជួយ​ទ្រទ្រង់​ផ្នែក​​ព្រះពុទ្ធ​សាសនា ដោយ​ជូន​ទៀន​ព្រះវស្សា​ដល់​បណ្ដា​វត្ត​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់។


ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​នេះ ​នៅ​ក្នុង​ក្រុមហ៊ុន​MDS ស្ថិត​ក្នុង​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។


លោក​ឧកញ៉ា​ ទ្រី ភាព​ និង​លោក​ជំទាវ គៀង ស្រី​នាង និង​អាជ្ញាធរ ​ព្រមទាំង​ក្រុមការងារ​​បុគ្គលិក​ក្រុមហ៊ុន MDS ទាំង​អស់​ក៏​បាន​នាំ​​​ទៀនវស្សា​ គ្រឿង​ឧបភោគបរិភោគ និង សម្ភារៈ​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​កំពុង​គង់​នៅចាំ​ព្រះវស្សា​ទាំង​២១​វត្ត​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​ ដែល​សរុប​អស់​ទឹកប្រាក់​ទាំងអស់​ប្រមាណ​​​ជាង​៣​ម៉ឺន​ដុល្លារ​ផង​ដែរ។ ក្នុង​ចំណោម​២១​វត្ត​នោះ​ ​​​​វត្ត​កណ្ដាល​ គឺ​លោក​ឧកញ៉ា​បាន​ប្រគេន​ថវិកា​បន្ថែម​លាន​រៀល​ពីលើ​នោះ​ទៀត​ ដោយ​លោក​មើល​ឃើញ​ថា វត្ត​នេះ​បាន​ចិញ្ចឹម​កុមារ​កំព្រា​រហូត​ដល់​៨០​នាក់ឯណោះ៕


M26-07-t


M26-07-t6


M26-07-t4
M26-07-t3


M26-07-t2


M26-07-t1



លោក​ឧកញ៉ា​ទ្រី​ភាព​​ ​ប្រគេន​ទៀន​ព្រះវស្សា​២១​វត្ត ​សរុប​​​​ទឹកប្រាក់​​​អស់​ប្រមាណ​ជាង​៣​​ម៉ឺន​ដុល្លារ

Post a Comment

0 Comments

Close Menu