Ad Code

ស៊ឹម ថៃ​ណា ​ឃើញ​មុខ​ឡើងវិញ

ភ្នំពេញ ​៖​ អតីត​តារាច​ម្រៀង​ក្រុម​ High Rock កញ្ញា​ស៊ឹម ថៃ​ណា ពេលនេះ​ឃើញ​មុខ​ឡើងវិញ ក្នុង​ការប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​រួមជាមួយ​ការបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​អ្នកសិល្បៈ​ផងដែរ។

មិត្តភ័ក្ដិ​ស្និទ្ធស្នាល​របស់​នាង​បាន​ឲ្យ​ដឹង​ថា​ ការ​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី ក្រោយពី​បាត់​មុខ​សិល្បៈ​ជាង​២​ឆ្នាំ ស៊ឹម ថៃ​ណា បាន​រង​នូវ​ព័ត៌មាន​អាស្រូវ​បោកបក់​ថា ប្រុស​ស្នេហ៍​ដាក់​បម្រាម​ការ​វិល​ចូល​សិល្បៈ ព្រោះ​សម្ងំ​ពពោះ​កូន​ផង​ដែរ។ គួរ​រំលឹក​ថា​ដំណឹង​ដ៏​រសើប​នោះ​ត្រូវបាន​ស៊ឹម ថៃ​ណា​ច្រានចោល​ដែរ ហើយជុំវិញ​ការឡើង​ឆាក​តន្ត្រី​ជាថ្មី​របស់​ស៊ឹ​ម ថៃ​ណា កាលពី ពាក់កណ្តាល​ខែ​មុន បាន​ក្លាយ​ជា​តម្រុយ​នៃ​ការ​វិល​ចូល​សិល្បៈ​ជាថ្មី​របស់​នាង​ដែរ។

ជុំវិញ​ការ​ធ្វើ​ខួបកំណើត​របស់​ពិធីករ​លោក​ម៉ា​ណូ​ណា កញ្ញាស៊ឹ​ម ថៃ​ណា បានបង្ហាញ​វត្តមាន​ដោយ​បើកចំហ​លែង​គេច​ពី​ម៉ាស៊ីន​ថត​របស់​អ្នកសារព័ត៌មាន​ដូច​មុន​ទៀត ហើយ​ទាក់ទិន​រឿងនេះ តារាចម្រៀង​ស៊ឹម ថៃ​ណា បាន​បដិសេធ មិន​ធ្វើការ​បកស្រាយ​ទេ ខណៈ​ដែល​នាង​និយាយ​តាម​ទូរស័ព្ទ​ថា នាង​កំពុង​ជាប់រវល់​ខ្ញុំ​មិន​អាច​និយាយ​បានទេ ទុក​នាទី​នេះ​ឲ្យ​ទស្សនិកជន​វាយតម្លៃ​ចុះ។

ប្រភព​មិត្តភក្តិ​ស្និទ្ធស្នាល​នឹង​កញ្ញា​ស៊ឹម ថៃ​ណា ​បាន​ឲ្យ​ដឹង​ទៀត​ថា តារា​ចម្រៀង​ស៊ឹម ថៃ​ណា កំពុង​ត្រៀមខ្លួន​ចេញ​បទ​ចម្រៀង​ថ្មីៗ​នៅ​ក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយ ទោះយ៉ាងណា​ប្រភព​នោះ​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ផលិតកម្ម​ដែល​កញ្ញាស៊ឹ​ម ថៃ​ណា ត្រៀមខ្លួន​ជ្រកកោន​នោះទេ។

ពាក់ព័ន្ធ​រឿងនេះ ប្រភព​មិត្តភក្តិ​ស៊ឹ​ម ថៃ​ណា បានលើកឡើង​ទៀតថា រឿង​នោះ​ជា​រឿង​សម្ងាត់​សូម្បី​មិត្ត​ជិតដិត ខ្លះ​ក៏​មិនបាន​ដឹង​ពី​ផលិតកម្ម​ថ្មី​នេះដែរ តែ​ផលិតកម្ម​ធំ​នោះ​គឺ ស្ថិតក្នុង​ចំណោម​ធំៗ​នៅ​កម្ពុជា ប៉ុន្តែ​មិនមែន​ផលិតកម្ម​កាល​នាង​ធ្លាប់​ច្រៀង​នោះទេ​។ ប្រភព​នោះ​ឲ្យ​ដឹង​ទៀតថា មុនពេល​ចូល​ច្រៀង​ជាថ្មី​នាង​បាន​ហ្វឹកហាត់​ថែ​សម្រស់​ និង​សុខភាព ពិសេស​ការ​សម្រក​គីឡូ​ដែល​ពីមុន​គីឡូ​ឡើង​ខ្លាំង​។ ប្រភព​នោះ​និយាយទៀតថា ទោះជា​មិន​បង្ហាញ​មុខជា​ញឹកញាប់​នាង​នៅតែ​ច្រៀង​ពេល​រាត្រី​នៅ​ក្លិប​មួយចំនួន​ដែរ។

គេ​មិនដឹងថា​ ការបង្ហាញ​វត្តមាន​ជាថ្មី​របស់​តារា​ស្រីស៊ឹ​ម ថៃ​ណា រូបនេះ​អាច​ទាក់ទាញ​បាន​ប៉ុន្មាន​ភាគរយ​ឡើងវិញ​ទេ ព្រោះ​បច្ចុប្បន្ននេះ​មាន​តារា​ក្មេងៗ​ស្រករ​ក្រោយ​កើត​មី​ដេរដាស​កំពុង​ប្រជែង​ដណ្តើម​ទីផ្សារ​ដ៏​សន្ធឹកសន្ធាប់​នោះ​៕


ស៊ឹម ថៃ​ណា ​ឃើញ​មុខ​ឡើងវិញ

Post a Comment

0 Comments

Close Menu