Ad Code

វ៉ាង​ ស្រីណូ ​មាន​តម្រុយ​ស្នេហ៍​ថ្មី

ភ្នំពេញ​ ៖​ ក្នុង​ការ​ចូល​ហ៊ុន​បើកហាង​ទឹកអប់​មាន​ឈ្មោះថា ម៉ូរា​កូដ ដោយ​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ តែ​បែរជា​វ៉ាង​ ស្រីណូ​ច្រាន​ដំណឹង​លេច​ឮ​ថា នាង​ដាក់​ទុន​បើកហាង​ទឹកអប់ ហើយ​សារភាព​ពី​ការស្និទ្ធស្នាល​ជាមួយ​ហាង​ថៅកែ​ នេះ​​ទៅវិញ។

ពាក់ព័ន្ធ​ពី​ការ​លេចឮ​ថា វ៉ាង​ ស្រីណូ​ស្និទ្ធស្នាល​ជាមួយ​ម្ចាស់​ហាង​ទឹកអប់ Morakot នាង​បាន​ឲ្យ​ដឹង​ថា បើ​និយាយ​ទៅ​នាង​ខ្ញុំ​ធ្លាប់​ស្គាល់​ថៅកែ​នេះ​យូរហើយ គឺអាច​និយាយថា ជាការ​រាប់អាន​គ្នា​ដូច​បងប្អូន​ស្និទ្ធស្នាល​ផងដែរ​។ ទាក់ទង​ការអញ្ជើញ​តារា​ចូលរួម​កម្មវិធី នេះ​គឺ​នាង​ខ្ញុំ​ជា​អ្នក​ហៅ​ទេ ព្រោះ​នាង​ខ្ញុំ​ចង់​ឲ្យ​តារា​ទាំងនោះ​ស្គាល់​ហាង​នេះ​ផង។ ការ​ដាក់​ហ៊ុន​វិញ​នាង​ថា ខ្ញុំ​អត់​មាន​ដាក់​ហ៊ុន​អី​ទេ តែមាន​អារម្មណ៍​ថា ចូលចិត្ត ព្រោះ​ហាង​របស់គាត់​យកមក​ពី​បរទេស​មានគុណ​ភាពល្អ ចំណែក​ខ្ញុំ​ក៏មាន​ចំណូល​ការរក​ស៊ី​របៀប​នេះដែរ។

គួរ​រំលឹក​ឡើងវិញ​ថាវ៉ាង​ ស្រីណូ​ ជិត​៥​ឆ្នាំ​ហើយ​ដែល​នាង​ដើរ​ចេញពី​អាជីព​សិល្បៈ​ពោលគឺពី​ឆ្នាំ ២០០៩​ដល់​ឆ្នាំ​២០១៤ ទើប​ពេលនេះ​នាង​ចូល​សិល្បៈ​ស្ងាត់ៗ​បំផុត​ថត​ឲ្យ​សាន់​ដេ​ចាប់​ដៃគូ​ចាស់​លោក​អែន​ឌី​វិញ ហើយ​ពេលនោះ​នាងពុំ​សូវ ដណ្តើម​ភាពលេច​ធ្លោ​ដូចពេលមុន​នោះទេ​ព្រោះ​តែមាន​តារា​ថ្មីៗ​រះ​ឡើងជា​ច្រើន​បាន​លេងខ្លួន​សិច​ស៊ីជាង​នាង​ទៅទៀត​ដូចជា​បេន​នី ពេជ្រ អា​វី​ហ្សា ដួង ស្រី​ពេជ្រ​ ដែល​លេងខ្លួន​មិន​ខ្លាច​បញ្ចេញ​សាច់​នោះ​ឡើយ។ ប៉ុន្តែ​គេ​ឃើញ​ថាវ៉ាង​ ស្រីណូ ពុំ​មាន​ការចង់​ប្រជែង​ជាមួយ​តារា​ថ្មីៗ​នោះទេ គឺ​នាង​គ្រាន់តែ​ថត​ដើម្បី​បន្លប់​ និង​កំដរ​អារម្មណ៍​ប៉ុណ្ណោះ ព្រោះ​មាន​លុយ​ចាយ​មិន​អស់​ទៅហើយ ទើប​ល្បី​ចង់​បើកហាង​ទឹកអប់។

ការ​បាត់​មុខ​ជិត​៥​ឆ្នាំ​របស់​វ៉ាង​ ស្រីណូ នាង​មានទ្រព្យ​សម្បត្តិ​ដូច​សេដ្ឋិនី​រស់នៅ​វិឡារ​ភ្លោះ យ៉ាង​ស្កឹមស្កៃ​តម្លៃ​ជិត​១​លាន​ដុល្លារ​ឯ​បុរី​ប៉េង ហួត បឹង​ស្នោ និង​ជិះឡាន​ថ្លៃៗ​។ ការ​មានបាន​យ៉ាង​ឆាប់រហ័ស​នេះ ក្រោយ​ល្បី​ថា បាន​ជួប​ស្នេហ៍ ជាមួយ​ថៅកែ​សណ្ឋាគារ​ពាក់​ផ្កាយ​២​ក្រុង​កំពង់សោម តែ​នាង​បែរ​ជា​ច្រានចោល។ ប៉ុន្តែ​ថ្មីៗ នេះ​នាង​បាន​ធ្លាយ​រូប​កៀកកើយ​ជាមួយ​បុរស​ម្នាក់​នៅ​ម្តុំ​ស្តុប​បូកគោ ទើប​មានការ​លេច​ឮថា ប្រុស​ម្នាក់នេះ​ជាម​នុស្ស​ដែល​សំខាន់បំផុត​របស់វ៉ាង ​ស្រីណូ​។​

វ៉ាង​ ស្រីណូ​នៅតែមាន​មន្ត​ស្នេហ៍​ទើប​ទស្សនិកជន​គិត​ថា តារា​សិច​ស៊ី​រូបនេះ តើ​នាង​ប្រគល់​បេះដូង​ឲ្យ​បុរស​ណា​ពិតប្រាកដ ព្រោះ​នាង​បែរជា​និយាយ​ប្រាប់ថា មាន​សង្សារ​ជា​និស្សិត​នៅ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពេលដែល​សួរ​នាង​រាល់​លើក​៕






វ៉ាង​ ស្រីណូ ​មាន​តម្រុយ​ស្នេហ៍​ថ្មី

Post a Comment

0 Comments

Close Menu