Ad Code

តេង លក្ខិណា បាត់​មុខ​ទៅ​ណា​ហើយ​ ក្រោយពី​រង​ការរិះគន់​

ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ធ្លាប់​មាន​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​លេចធ្លោ​នៅ​ក្នុង​កម្មវិធី​”A1 concert”​កញ្ញា តេង លក្ខិណា ដែល​ត្រូវ​បាន​រសាត់​ខ្លួន​មក​ទើរ​ក្រោម​ដំបូល​របស់​ផលិតកម្ម​ល្បីឈ្មោះ​គួរសម​M​ និង​ត្រូវ​ប៉ះ​ជាមួយ​តារា​ប្រុស​-​ស្រី​ល្បីៗ​ដែល​ជា​ជើង​ខ្លាំង​ជាច្រើន​ដួង​មក​នោះ ​ត្រូវ​បាន​មហាជន​ដែល​និយម​តាមដាន​វិស័យ​សិល្បៈ​បាន​នាំ​គ្នា​លើក​ឡើង​ថា​ តេង លក្ខិណា ពិតជា​ពិបាក​ក្នុង​ការ​ប្រជែង​ដណ្ដើមយក​ភាព​លេច​ធ្លោ​ដូច​កាលពី​នៅ​ធ្វើ​ពិធី​ការិនី​ណាស់។​

កញ្ញា តេង លក្ខិណា ជា​តារា​ស្រី​មួយ​ដូង​ដែល​ធ្លាប់​ទទួល​បាន​ភាព​លេច​ធ្លោ​កាលពី​នាង​ឈរ​ជើង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​CTN ក្នុង​កម្មវិធី​”A1concert​”ហើយ​កាលនោះ ​នាង​ក៏​ជា​តារា​សម្ដែង​កំពូល​ដែល​ឈានមុខ​ក្នុង​ជូរ​តារា​ប្រុស​-​ស្រី​ជាច្រើន​នាក់​ផ្សេងទៀត​ផង​ដែរ​។ ​ប៉ុន្តែ​ខណៈ​ដែល​កេរ្តិ៍ឈ្មោះ និង​ការ​គាំទ្រ​កំពុង​តែ​មាន​សន្ទុះ​ឈានឡើង​នោះ ក៏​ស្រាប់តែ​នាង​ប្រកាស​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ដើម្បី​យក​ពេល​ទៅ​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន ​ទើប​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ធ្លាក់​ចុះ​ទៅវិញ​ គួរ​ឲ្យ​ស្តាយ​ផង​ដែរ។​

ក្រោយពី​កញ្ញា តេង លក្ខិណា បាន​ផ្ដាច់​ខ្លួន​រើ​បង្វេច​ចាក​ចេញ​ពី​សិល្បៈ​អស់​មួយ​រយៈ​ធំ​មក​នោះ ​នាង​ប្រកាស​ចូល​សិល្បៈ​ជាថ្មី​ ហើយក៏​មានឱកាស​ធ្វើជា​តារា​ចម្រៀង​ចូល​ទៅ​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​M ដើម្បី​រក​ឱកាស​ស្តារ​ឡើងវិញ​នូវ​កេរ្តិ៍ឈ្មោះ​ល្បី និង​ឆក់​យក​ប្រជាប្រិយភាព​ពី​ទស្សនិក​ជន​មកវិញ តែ​អ្វី​ដែល​មហាជន​មើល​ឃើញ​នោះ​ គឺ​នាង​ត្រូវ​ប្រឈមមុខ​ជា​ខ្លាំង​ក្នុង​ការ​ប្រជែង​ជាមួយ​តារា​ជើងចាស់​ដែល​ល្បីៗ​ឈ្មោះ​នៅ​ទីនោះ។​

ក្រុម​អ្នក​តាម​ដាន​រឿងរ៉ាវ​របស់​តារា​ល្បីៗ​បាន​សង្កេត​ឃើញ​ថា អតីត​តារា​សម្ដែង ​និង​ពិធី​ការិនី​ធ្លាប់​លេចធ្លោ​នៅ​ក្នុង​វិស័យ​សិល្បៈ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ នាង តេង លក្ខិណា ក្រោយពី​ផ្ដាច់​ខ្លួន​ផ្អាក​ពី​សិល្បៈ​មួយ​ខ្យល់​ធំ​ហើយ​មក​ជ្រក​ក្រោម​ទ្រនំ​ថ្មី​M​យ៉ាង​ណា​យ៉ាង​ក្តី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិនទាន់​ឃើញ​នាង​ស្តារ​បាន​ប្រជាប្រិយភាព​មក​វិញ​នៅឡើយ​ទេ​ ខណៈ​ថ្មីៗ​នេះ​ នាង​ទើប​ទទួល​រង​នូវ​ការរិះគន់​រឿង​ច្រៀង​មិន​ពីរោះ​ផង​ដែរ​នោះ។

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ គឺ​មាន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ដែល​អតីត​ពិធី​ការិនី និង​ជា​តារា​សម្ដែង​សំឡេង​ស្រទន់​សាច់​.ស​ ម៉ដ្ឋ រលោង​ កញ្ញា តេង លក្ខិណា បាន​វិវត្តន៍​ខ្លួន ទៅ​ជា​តារា​ចម្រៀង​ជ្រក​ក្រោម​ដំបូង​ផលិតកម្ម M ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ សន្ទុះ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង ហាក់​គ្មាន​ភាព​លេចធ្លោ​ទាល់តែសោះ ​ផ្ទុយទៅវិញ​នាង​បែរជា​កាន់​តែ​មាន ភាព​ស្ងប់ស្ងាត់​ជាង​មុន​ទៅទៀត ខណៈ​ដែល​ការរិះគន់​មាន​កាន់​តែ​ច្រើន។​

កម្ពុជា​ថ្មី​ បាន​ព្យាយាម​ភ្ជាប់​ទូរស័ព្ទ​ទំនាក់ទំនង​ទៅកាន់​អតីត​តារា​សម្ដែង និង​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម M​ កញ្ញា តេង លក្ខិណា ជា​ច្រើនដង​ ដើម្បី​សួរនាំ​ជុំវិញ​រឿង​នេះ​ដែរ ​ប៉ុន្តែ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ​០១៥ របស់​នាង​ដែល​ធ្លាប់​ប្រើ​មិន​អាច​ទាក់ទង​បានទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​កក្កដា ឆ្នាំ ២០១៥​នេះ៕

Pisey-2015-07-25-full-i

Pisey-2015-07-25-full-i1

Pisey-2015-07-25-full-i5

Pisey-2015-07-25-full-i7

Pisey-2015-07-25-full-i8




តេង លក្ខិណា បាត់​មុខ​ទៅ​ណា​ហើយ​ ក្រោយពី​រង​ការរិះគន់​

Post a Comment

0 Comments

Close Menu