Ad Code

ខៀវ សុខា​រ៉ាវី​ ដកឃ្លា​ពី​អាជីព​សិល្បៈ​ សង្ស័យ​មាន​អ្នក​ដាក់​បម្រាម

ភ្នំពេញ ៖ ក្រោយពេល​បែកបាក់​ជាមួយ​ស្វាមី​ដែល​ជា​មន្ត្រី​មាន​បុណ្យស័ក្ដិ​មុខមាត់​ក្នុង​សង្គម​ម្នាក់​កាលពី​ចុង​ឆ្នាំ​២០១៤​នោះ តារា​សំដែង​ស្រី​ដែល​ធ្លាប់​ល្បីឈ្មោះ ​ខៀវ សុខា​រ៉ាវី​ ក៏បាន​ងាក​មក​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​វិញ​ ដោយ​បាន​ស្តារ​នៅ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​ស្រឺតៗ​គួរ​ឲ្យ​កត់សម្គាល់។ ស្រប​ពេល​ដែល​ការងារ​សិល្បៈ​ច្រៀង​រាំ​ និង​សំដែង​ខ្សែភាពយន្ត​របស់​នាង ​ខៀវ សុខា​រ៉ាវី​កំពុង​តែ​មាន​ទីផ្សារ​នោះ​ បែរ​ជា​មាន​ប្រភព​លេចឮ​ថា នាង​បាន​ផ្អាក​ពី​អាជីព​សិល្បៈ​មួយ​រយៈ​ដោយ​មិន​ដឹង​ថា​បណ្ដាល​មកពី​មូលហេតុ​អ្វី​នោះ​ទេ?

តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​ព្រឹក​មិញ​នេះ​ ស្ត្រី​ម្នាក់​ឈ្មោះ​ ភា​រ៉ាត់​ ដែល​អះអាង​ថា​ជា​ម្ដាយ​របស់​តារា​សិល្បៈ​នាង​ ខៀវ សុខា​រ៉ាវី​ បាន​ឲ្យ​ដឹង​ថា អា​វី ​កូនស្រី​របស់​គាត់​ ពិតជា​បាន​ផ្អាក​ពី​ការងារ​សិល្បៈ​មែន ​ដោយ​មិន​មាន​ការ​ដាក់​បម្រាម​ពី​នរណា​ម្នាក់​នោះ​ឡើយ ពោល​ ដើម្បី​នៅ​មើលថែ​រូប​គាត់​ជា​ម្តាយ​ចាស់ជរា​ ណាមួយ​ដោយមាន​ការ​ទទូច​ស្នើសុំ​ពី​បងប្អូន​នៅ​អាមេរិក​ឲ្យ​នាង​ឈប់​ពី​សិល្បៈ​ផង​នោះ ​នាង​ក៏​សម្រេចចិត្ត​ផ្អាក​មួយ​រយៈ​សិន ពីព្រោះ​នៅ​ស្រុក​ខ្មែរ​គាត់​រស់​នៅតែ​ពីរ​នាក់​នឹង​កូនស្រី​គាត់។ អ្នកស្រី​ ភា​រ៉ាត់​ បញ្ជាក់​ថា នេះ​គឺជា​មូល​ហេតុ​ដែល​កូនស្រី​គាត់​ អា​វី​ ផ្ដាច់​ខ្លួន​ពី​អាជីព​សិល្បៈ​សូម​មហាជន​កុំ​មានការ​យល់​ច្រឡំ​អំពី​រឿង​ផ្សេង។​

ម្ដាយ ​ខៀវ សុខា​រ៉ាវី ​និយាយ​ទៀត​ថា គាត់​ក៏​មិន​ចង់​ឲ្យ​កូនស្រី​សស្រាក់សស្រាំ​នឹង​ការងារ​សិល្បៈ​នោះ​ទេ ​ស្រប​ពេល​ដែល​មុខ​ជំនួញ​ក្នុង​ដៃ​ក៏​រវល់ ​គឺ​មិន​ចង់​ឃើញ​កូនស្រី​នឿយហត់​ងាក​មក​មើលថែ​គាត់​ផង មើល​ការខុសត្រូវ​ហាង​ផង​ និង​ការងារ​សិល្បៈ​ផង ដូច្នេះ​ បើ​ឈប់​បាន​ក៏​ឈប់​ទៅ ហើយ​ណាមួយ​គាត់​ក៏​មិន​ចង់​ឮ​ការរិះគន់ ​ក៏ដូចជា​រឿងអាស្រូវ​មក​លើ​ជីវិត​កូនស្រី​គាត់​នោះ​ដែរ។ ដោយឡែក ពាក់ព័ន្ធ​បញ្ហា​ការ​បែក​បាក់​គ្រួសារ​របស់​កូនស្រី អ្នកស្រី​មិនបាន​បញ្ជាក់​លម្អិត​ទេ​ដោយ​អ្នកស្រី​បាន​ឆ្លើយតប​នឹង​«​កម្ពុ​ជាថ្មី​»​ថា រាល់​ព័ត៌មាន​ដែល​កើតឡើង​ចំពោះ​អ្នក​សិល្បៈ​ដូច​កូន​អ្នកស្រី​ គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដោយ​អ្នកស្រី​ក៏​មិន​ប្រកាន់​ខឹង​អ្វី​ដែរ ហើយ​សង្ឃឹមថា ការ​ផ្អាក​ពី​សិល្បៈ​របស់ ​អា​វី​ កូន​អ្នកស្រី​លើក​នេះ​ នឹង​មិន​មាន​ពាក្យ​ចចាមអារ៉ាម​នោះ​ឡើយ៕






ខៀវ សុខា​រ៉ាវី​ ដកឃ្លា​ពី​អាជីព​សិល្បៈ​ សង្ស័យ​មាន​អ្នក​ដាក់​បម្រាម

Post a Comment

0 Comments

Close Menu