Ad Code

បាល់ទាត់​ពានរង្វាន់​អភិបាលខេត្ត​កំពង់ស្ពឺ​ ឈាន​ដល់​សប្ដាហ៍​ទី​៤ ​ដែល​មាន​ជើង​ខ្លាំង​៨​ក្រុម​ជួបគ្នា​នៅ​ទី​លានកីឡា និង​ទីលាន​មន្ទីរអប់រំ​​

កំពង់ស្ពឺ ៖ ការប្រកួត​បាល់ទាត់​ពានរង្វាន់​អភិបាលខេត្ត​កំពង់ស្ពឺ ឬ Kampong Speu Football League ២០១៥ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នេះ មាន​៨​ប្រកួត​។ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​មិនអាច​ចូលរួម​ប្រកួត​បានទេ នៅ​សប្ដាហ៍​នេះ ដូចនេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ឱ្យ​ក្រុម​សាលាខេត្ត​ឈ្នះ ដោយ​ទទួល​បាន​ពិន្ទុ​៣ និង មាន​៣​គ្រាប់។ ចំពោះ​មន្ទីរអប់រំ​យុវជន និង​កីឡា​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៨ នៃ​២៩​ក្រុម សប្ដាហ៍​នេះ​ធ្វើ​បាន​ល្អ ដោយ​អាច​បំបាក់​ក្រុម​មន្ទីរ​ការងារ​ដោយ​លទ្ធផល ៦-២​។​ហើយ​ក្រុង​ច្បារមន ​ដែល​មាន​០​ពិន្ទុ​បាន​បោះបង់​ការប្រកួត របស់​ខ្លួន​ធ្វើ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​ទទួល​បាន​ពិន្ទុ​៣​បន្ថែម​ទៀត​សប្ដាហ៍​នេះ​ទទួល​បាន​ពិន្ទុ​បន្ថែម​លើ​៤​ពិន្ទុ​ ដែល​មាន​ស្រាប់​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ខេត្តកំពង់ស្ពឺ ដោយ​លទ្ធផល ១-២​។ ក្រុម​ខ្យាដំរី​ម្ទេស​ខ្លាំង ស្រុក​ថ្ពង បាន​បំបាត់​ក្រុម​ស្រុក​ឱរ៉ាល់​ដោយ​លទ្ធផល ៨-៣​។


ក្រុម​ខ្លា​ឃុំ​ទឹកកក ស្នងការ​នគរបាល​ខេត្ត ឈ្នះ​ក្រុម​កងរាជអាវុធហត្ថ​ខេត្ត​យ៉ាង​លំបាក​ដោយ​លទ្ធ​ផល​២-១ ហើយ​ក្រុម​ទាំង​២​នេះ​ទាញ​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ជាងគេ​។ សូម​បញ្ជាក់​ថា​ ក្រុម​ទាំង​២​នេះ មាន​៩​ពិន្ទុ ដូចគ្នា និង​ជា​ក្រុម​មិនដែល​ចាញ់​ដូចគ្នា​។ ភូមិ​ពាណិជ្ជកម្ម​សប្ដាហ៍​នេះ មិនអាច​លេង​បាន​ទាំង​ថ្ងៃ​សៅរ៍​ផង ថ្ងៃអាទិត្យ​ផង ដូចនេះ​ក្រុម​មួយ​នេះ អាច​ប្រឈម​នឹង​ការ​កាត់​ចោល​ពី​ការប្រកួត​ទាំងស្រុង​។ ដូចនេះ​គណៈកម្មការ​សម្រេច​ប្រគល់​ជ័យជំនះ​ជូន​ក្រុម​ស្រុក​ឧដុង្គ និង​វិទ្យាស្ថាន​ទ័ពជើងគោក​ដោយ​ឱ្យ​ពិន្ទុ​ចំនួន​៣​ក្នុង​១​ក្រុម​។ គូ​ចុង ក្រោយ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ស៊ីដាច់​ក្រុម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ដោយ​លទ្ធផល ៧-០​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​សរុប​ក្នុង​សប្ដាហ៍​នេះ មាន​ចំនួន​៨២ គ្រាប់ ហើយ​មាន​កីឡាករ​ចំនួន​៧​នាក់​ទទួល​បាន​កាត​លឿង ក្នុង​សប្ដាហ៍​នេះ​ផង​ដែរ​។ ថ្ងៃទី​១-២ ខែសីហា ឆ្នាំ​២០១៥ សប្តាហ៍​ក្រោម មាន​១៦​ប្រកួត និង​ចែក​ជា​២​ទីលាន​។ ទីលាន​កីឡដ្ឋាន​ខេត្ត​មាន​៨​ប្រកួត​៖ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៥​មាន​១-​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកួត​ជាមួយ សហគ្រាស​សំណង់​ហួរ ហេង ២-​វិទ្យាស្ថាន​ទ័ពជើងគោក ប្រកួត​ជាមួយ កងរាជអាវុធហត្ថ ៣-​ក្រុង​ច្បារមន ប្រកួត​ជាមួយ ស្រុក​ឱរ៉ាល់ ៤-​យុវជន​ស្រុក​ពិសី ប្រកួត​ជាមួយ​ស្នងការ​នគរបាល​ខេត្ត ៥-​សមាគម​ខ្មែរ​-​ចិន ប្រកួត​ជាមួយ ពន្លក​ថ្មី FC ៦-​មន្ទីរ​បរិស្ថាន ប្រកួត​ជាមួយ​សាលាខេត្ត ៧-​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ប្រកួត​ជាមួយ​ស្ថាបនា​លី​មី​ធី​ត ៨-​មន្ទីរអប់រំ ប្រកួត​ជាមួយ​ស្រុក​ឧដុង្គ​។


​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៥​មាន​៖ ៩-​អគ្គិសនី​កម្ពុជា ប្រកួត​ជាមួយ សសស​យក​ខេត្ត ១០-​លី​ហួរ​ភីអិលស៊ី ប្រកួត​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ ១១-​ភូមិ​ពាណិជ្ជកម្ម ប្រកួត​ជាមួយ​សាលា​ភាសា​ណា​វុ​ធ ១២-​សហគ្រាស​សំណង់​ហួរ​ហេង ប្រកួត​ជាមួយ កងរាជអាវុធហត្ថ ១៣-​មន្ទីរ​ការងារ ប្រកួត​ជាមួយ​យុវជន​សុវណ្ណ​ភូមិ ១៤-​មន្ទីរ​ពាណិជ្ជកម្ម ប្រកួត​ជាមួយ គ្រឹះស្ថាន​.​អម្រឹត ១៥-​ស្រុក​ភ្នំស្រួច ប្រកួត​ជាមួយ​គ្រឹះស្ថាន​.​ប្រា​សាក់ ១៦-​ស្រុក​ថ្ពង ប្រកួត​ជាមួយ ពន្លក​ថ្មី FC​។ ហើយ​សប្ដាហ៍​ក្រោយ​ដែល​ជា​សប្ដាហ៍​ទី​៥​មាន​គូរ​ជក់ចិត្ត​ដែល​ធ្លាប់តែ ឈ្នះ​ដូចគ្នា​និង​ជួប​នៅ​ទីលាន​ទាង​២​យ៉ាង​ស្វិតស្វាញ​បន្តទៀត​ខណៈ​លទ្ធផល​នានា​មិន​ទាន់​បាន​ចាញ់​ឈ្នះ​គ្នា​ច្រើន៕
Nita-27-A-55-Full


Nita-27-A-56-Full


Nita-27-A-57-Full


Nita-27-A-58-Full


Nita-27-A-59-Full


Nita-27-A-60-Full




បាល់ទាត់​ពានរង្វាន់​អភិបាលខេត្ត​កំពង់ស្ពឺ​ ឈាន​ដល់​សប្ដាហ៍​ទី​៤ ​ដែល​មាន​ជើង​ខ្លាំង​៨​ក្រុម​ជួបគ្នា​នៅ​ទី​លានកីឡា និង​ទីលាន​មន្ទីរអប់រំ​​

Post a Comment

0 Comments

Close Menu