Ad Code

លំនៅដ្ឋាន​ពលរដ្ឋ​ចំនួន​៧​ខ្នង​ នៅ​ស្រុក​ស្វាយចេក​រង​ឥទ្ធិពល​ខ្យល់​កន្ទ្រាក់​ប៉ើង​ដំបូល​

បន្ទាយមានជ័យ ៖ ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​៧​ខ្នង ​ក្នុង​ឃុំ​ចំនួន​២​របស់​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​ប៉ើង​ដោយសារ​មាន​ភ្លៀង​ធ្លាក់​នឹង​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​២៦ កក្កដា ២០១៥។


លោក ជា ឈ្លូញ អធិការ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា បណ្ដាល​ឲ្យ​របើក​តំបូល​ផ្ទះ​ពលរដ្ឋ​ចំនួន ៧​ខ្នង ដែល​រង​ការ​ប៉ើង​ដំបូល​ គឺ​ស្ថិត​នៅក្នុង​ឃុំ​ស្លក្រាម​ចំនួន ៦ ខ្នង​ជា​ផ្ទះ​របស់​ឈ្មោះ​ទីត សៃ ប្រុស​អាយុ​៣៨​ឆ្នាំ ភូមិ​ខ្លែង​ពណ៌​ជើង​២/​ឈ្មោះ​គាយ គៀត​ប្រុស អាយុ​៣៨​ឆ្នាំ ភូមិ​ខ្លែង​ពណ៌​ជើង​៣/​ឈ្មោះ​ប៊ូ ហួយ ស្រី​អាយុ​៤៨​ភូមិ​ខ្លែង​ពណ៌​ជើង ៤/​ឈ្មោះ​ញ៉ា​ន ញ៉​ក់​ប្រុស​អាយុ​២៧​ឆ្នាំ​ភូមិ   កកោះ​៥/​ឈ្មោះ​មួន ចំប៉ា ស្រី​អាយុ​៣០​ឆ្នាំ​កកោះ​៦/​ឈ្មោះ​មុត  ស៊ី​ម៉ ស្រី​អាយុ​៣០​ឆ្នាំ​។​ដោយឡែក​មួយ​ខ្នង​ទៀត​ស្ថិតនៅ ឃុំ​តា​បែន របស់​ពលរដ្ឋ​ឈ្មោះ​ប៊ុន ថន ភេទ​ប្រុស​អាយុ ៦០​ឆ្នាំ នៅ​ភូមិ​គោក​តា​ឯក​។​    លោក​បាន​បន្ត​ទៀត​ថា​ ស្រុក​របស់​លោក​ជា​កន្លងមក​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ក្នុងស្រុក​ស្វាយចេក​តែង​រង​ការ​បំ​ផ្លិត​បំផ្លាញ ពី​ឥទ្ធិពល​អាក្រក់​នៃ​ខ្យល់​កន្ត្រាក់​ជា​ញឹកញាប់ ៕
Nita-27-A-67-Full


Nita-27-A-68-Full


Nita-27-A-69-Full


Nita-27-A-70-Full



លំនៅដ្ឋាន​ពលរដ្ឋ​ចំនួន​៧​ខ្នង​ នៅ​ស្រុក​ស្វាយចេក​រង​ឥទ្ធិពល​ខ្យល់​កន្ទ្រាក់​ប៉ើង​ដំបូល​

Post a Comment

0 Comments

Close Menu