Ad Code

មុន្នី រក្សា ហួសចិត្ត​ ប៉ូលិស​ចរាចរណ៍​ម្នាក់​និយាយ​មើលងាយ​ពេល​ហៅ​ផាក​ពិន័យ​

ភ្នំពេញ ៖ តារា​សម្ដែង​សាច់​ខ្ចី​កញ្ញា មុន្នី រក្សា ថ្មីៗ​នេះ ​បាន​សរសេរ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​មន្ត្រី​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ម្នាក់​ដែល​បាន​ប្រើ​ពាក្យ​សម្ដី​មិនល្អ​ ហាក់​មើលងាយ​លើ​រូបនាង​ ខណៈ​ពេល​កំពុង​អនុវត្តន៍​ច្បាប់​ផាក​ពិន័យ​នៅ​ត្រង់​ចំណុច​គោលដៅ​ក្បែរ​ផ្សា​ដើម​គរ​ កាលពី​រាត្រី​កន្លងទៅ។

នៅ​ក្នុង​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​តារា​សម្ដែង​វ័យក្មេង​កញ្ញា មុន្នី រក្សា សរសេរ​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ បាន​និយាយ​ថា ​ប្រហែលជា​ម៉ោង​១០​និង​១៥​យប់មិញ​នេះ​ សុំ​ខ្លាច​ហើយ​ប៉ូលិស​សម័យ​ឥឡូវ​ កញ្ចក់​ខ្ញុំ​មិនបាន​បិត​កញ្ចក់​ខ្មៅ​ផង​ ឡាន​ទិញ​មក​ពី​គេ​បិត​មកពី​នាយ​ ហើយ​មិនមែន​កញ្ចក់​ខ្មៅ​ទាំងអស់​ទេ ​គឺ​តែ​ទ្វារ​កញ្ចក់​ខាងក្រោយ បង​ប៉ូលិស​គាត់​ថា ​ខ្ញុំ​ខុស​ ឲ្យ​ទៅ​និយាយ​ជាមួយ​មេ​របស់​គាត់ ហើយ​ខ្ញុំ​និយាយ​ជាមួយ​គាត់​ស្រួលៗ ថា​ពូ​ ឡាន​ខ្ញុំ​ទិញ​មក​វា​អញ្ចឹង​ស្រាប់​ហើយ​ ខ្ញុំ​ជា​ស្រី​ ជា​អ្នក​សិល្បៈ​ទៀត ស្រាប់តែ​និយាយ​ខ្លាំងៗ​ដាក់​ខ្ញុំ ថា​អត់​មាន​លុយ​មែន ហើយ​ដែល​រៀន​ច្បាប់​អត់។

កញ្ញា មុន្នី រក្សា បាន​បន្ត​ថា “ខ្ញុំ​មិន​និយាយ​ច្រើន​ ហើយក៏​ចូល​ឡាន ស្រាប់​តែ​មាន​លោក​ប៉ូលិស​ម្នាក់​ស្រែក​ខ្លាំងៗ ថា​ខ្ញុំ​ចង់​រត់​មែន ឮ​ហើយ​ក្ដៅ​ចិត្ត​ណាស់ ដើរចូល​ឡាន​យក​លុយ​ឲ្យ​គាត់​សោះ​ ហើយ​ចង់​បើក​ទ្វារ​ឡាន​ឲ្យ​គាត់​បក​កញ្ចក់​ខ្មៅ​ចេញទៅ​ ព្រោះ​ខ្ញុំ​អត់​ចេះ​បក លេង​និយាយ​មក​មើលងាយ​គេ ហើយ​មុន​នឹង​ផាក​ពិន័យ​ខ្ញុំ​ មាន​ឡាន​ស៊េរី​ទំនើប​បិត​កញ្ចក់​ខ្មៅ​ទាំង​មុខ​ទាំង​ក្រោយ​មិន​ផាក​គេ​ទេ ថែមទាំង​គោរព​គេ​ទៀត បង្អូន​ទាំង​អស់​គ្នា​ជិះ​ឡាន​ស៊េរី​ល្មមៗ ជាពិសេស​ប្អូន​ស្រីៗ បើ​មិន​ប្រយ័ត្ន​ បងៗ​ប៉ូលិស​កាក់​ស៊ី​ហើយ (ទីតាំង​នៅ​ជិត​ផ្សារ​ដើម​គរ) សូម​ជួយ share ផង”។​

បន្ថែម​លើ​នេះ កញ្ញា មុន្នី រក្សា បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ​ថា​ យប់​នោះ​នាង​ពីរ​នាក់​បងប្អូន​បាន​ទៅ​ចូលរួម​កម្មវិធី​របស់​មិត្តភ័ក្ដិ​រហូតដល់​ម៉ោងជាង​១០​យប់ ​ហើយ​ក៏បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​បា​ឡែ​ន​ឆ្ពោះ​ទៅផ្ទះ​វិញ​ ប៉ុន្តែ​ស្រាប់​មកដល់​ចំណុច​ជិត​ផ្សា​ដើម​គរ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ដាក់​គោលដៅ​ត្រង់​នោះ​ហៅ​ឲ្យ​ឈប់​ រួច​ផាក​ពិន័យ​តែម្ដង​។​

កញ្ញា មុន្នី រក្សា បាន​បន្ថែម​ថា ខ្ញុំ​មិន​ស្ដាយ​ទេ​ លុយ​ផាក​ពិន័យ​ត្រឹម​៥ ឬ​៦​ម៉ឺន​នោះ ​ព្រោះ​យើង​ខុស​បន្តិច​មែន​ តែ​សប្បាយចិត្ត​ត្រង់​ថា​មាន​ពូ​ប៉ូលិស​ម្នាក់​ដែល​គាត់​ជា​អ្នក​អនុវត្តន៍​ច្បាប់​ ប៉ុន្តែ​និយាយ​ស្ដី​មក​ដូចជា​គ្មាន​សិល្បៈ​ក្នុង​ខ្លួន​សោះ។ រាល់​ពាក្យ​ស្ដី​គាត់​និយាយ​មក​ហាក់​ដូច​ជា​មិនសូវ​គោរព​សិទ្ធ​អ្នកដទៃ​ទេ និយាយ​គំរោះគំរើយ ថែមទាំង​សម្លុត​គេ​ទៀត ​ខ្ញុំ​អត់​ពេញចិត្ត​នឹង​សម្ដី​ប៉ូលិស​ម្នាក់​ហ្នឹង​ទេ បើ​ដឹង​ថា​ខ្ញុំ​ខុស​ហើយ​ ហេតុអ្វី​គាត់​មិន​និយាយ​ផាក​តាម​សម្រួល​ទៅ​ ចាំបាច់​ស្រែក​ឭ​ៗ​បញ្ចេញ​កាយវិការ​ច្រងេងច្រងាង​ធ្វើ​អី៕
Pisey-2015-07-27-full-R

Pisey-2015-07-27-full-R5

Pisey-2015-07-27-full-R7

Pisey-2015-07-27-full-R9

Pisey-2015-07-27-full-R10

មុន្នី រក្សា ហួសចិត្ត​ ប៉ូលិស​ចរាចរណ៍​ម្នាក់​និយាយ​មើលងាយ​ពេល​ហៅ​ផាក​ពិន័យ​

Post a Comment

0 Comments

Close Menu