Ad Code

ប្រជាពលរដ្ឋ​សំណូមពរ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ គួរ​មាន​វិធាន​ការ​លើ​រថយន្ត ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន​វឌ្ឍនៈ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​សំណូមពរ ទៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គួរតែមាន​វិធានការ​ណាមួយ ទៅលើ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន វឌ្ឍនៈ ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ដងផ្លូវ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ចំនួន​២​លើក​ហើយ ក្នុង​រយៈពេល ២​សប្តាហ៍​ប៉ុណ្ណោះ។


ជាក់ស្តែង​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន​នេះ បាន​បើក​កៀរ​បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង នៅលើ​កំណាត់​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។


សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ មុំ ទុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ។ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-0729 ធ្វើដំណើរ​ពី​កើ​តទៅ​លិច។ ចំណែក​រថយន្ត​បង្កហេតុ ម៉ាក HINO ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0230 បើកបរ​ដោយ​ឈ្មោះ សៀង ស៊ិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅក្នុង​ក្រុមហ៊ុន​សួន​វឌ្ឍនៈ។


គួរ​រំលឹក​ឲ្យ​ដឹង​ដែរ​ថា កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់​ក៏បាន​ស្លាប់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា​ទី​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​បង្កឡើង​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន​វឌ្ឍនៈ​នេះ​ផង​ដែរ៕



ប្រជាពលរដ្ឋ​សំណូមពរ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ គួរ​មាន​វិធាន​ការ​លើ​រថយន្ត ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន​វឌ្ឍនៈ

Post a Comment

0 Comments

Close Menu