Ad Code

ប្រជាពលរដ្ឋ​ដណ្តើម​ទឹក​គ្នា​ព្រោះ​គ្មាន​ទឹក​ប្រើប្រាស់​និង​គ្មាន​ទឹក​ដាក់បញ្ចូល​ស្រែ​

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ដណ្តើម​ទឹក​គ្នា​ទាំងយប់​ខ្លះ​លួច​ទៅ​បិទទ្វារ​ទឹក​ហូរ​ដោយសារតែ​ក​ខ្វះ​ទឹក​បញ្ចូល​ដាក់​ស្រែ​ខ្លួន​និង​អ្នក​រស់​នៅ​ក្រោម​គ្មាន​ទឹក​ក្នុង​ការ​ប្រើប្រាស់​យ៉ាង​ខ្លាំង​។


ការ​ដណ្តើម​ទឹក​គ្នា​នេះ​កាលពី​ថ្ងៃទី​២៦​ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្រុង​សិរីសោភ័ណ នៅ​ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ​និង​ស្រុក​ភ្នំស្រុក​ជាដើម​រហូតមកដល់​យ​ប់​ថ្ងៃ​ដដែល​នេះ​ក្រុមការងារ​ក្រសួង​ធនធានទឹក​បានឃើញ​រាល់​សកម្មភាព​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចង់បាន​ទឹក​ប្រើប្រាស់​ប្រចាំ​គ្រួសារ​និង​កសិករ​កំពុង​ចង់បាន​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ពួកគាត់​យ៉ាងខ្លាំង​ទៅវិញ​គឺ​នាំគ្នា​លួច​បិទទ្វារ​ទឹក នៅ​សំណង់​កាត់​ប្រឡាយ​មេ​គោលបំណង​ឲ្យ​ទឹក​ច្រាល​ចូលទៅក្នុង​ស្រែ​របស់​ពួកគាត់ តែ​ប្រជាពលរដ្ឋ​រស់នៅ​ខាងក្រោម​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សំរាប់​ប្រើ​ក្នុង​គ្រួសារ​នោះ​ទេ​។


លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹកបាន​ថ្លែង​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២៦​ខែកក្កដា ឆ្នាំ​២០១៥​នេះ​ថា​ករណី​ប្រជាកសិករ ឈ្លោះ​គ្នា​ដណ្តើម​ទឹក​យកទៅ​ប្រើប្រាស់​ខាងលើនេះ​បាន​កើត​ឡើង​នៅ​តំបន់​អាងទឹក​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក និង​នៅ​ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ​។


លោក​បាន​បន្ត​ថា ក្រុមការងារ​របស់​លោក​ពេញ​មួយ​ថ្ងៃនេះ​បាន​បើកទ្វារ​ទឹក នៅ​សំណង់​កាត់​តាម​ប្រឡាយ​មេ​នៅ​តំបន់​អាង​ត្រពាំង​ថ្ម​ដើម្បី​ឲ្យ​ទឹក​ហូរ​ចាក់​តាម​ប្រឡាយ​មេ​ដើម្បី​ផ្តល់​ឲ្យ​ប្រជាកសិករ​នៅ​តំបន់​ខាងក្រោម​គឺ​ស្រុក​ព្រះនេត្រព្រះ ប៉ុន្តែ​នៅពេល​ក្រុមការងារ របស់​លោក បាន​ចេញទៅ​ផុត ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បាន​លួច​ទៅ​បើកទ្វារ​ទឹក​បំណង​យក​ប្រើ​នៅក្នុង​តំបន់​របស់​ពួកគាត់​ទៅវិញ។


លោក​ចាន់​យុ​ត្ថា បាន​បញ្ជាក់​ទៀត​ថា ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​កើតឡើង​យ៉ាង​ដូច្នេះ​លោក​បាន​សុំ​ការ​ជួយ​សហការ​ពី​លោក​អភិបាលខេត្ត​បាត់ដំបង ភ្លាមៗ​នោះ លោក ច័ន្ទ​សុផល អភិបាលខេត្ត​ក៏បាន​ចាត់​បញ្ជូន​ក្រុមការងារ​មក​ភ្លាមៗ មក​ជួយ​យាម​ប្រចាំការ នៅ​តាម​ទ្វារ​ទឹក កុំ​ឲ្យ​មាន​ការ​លួចបើក​បែបនេះ​ទៀត​បន្ត​ទៅ​ទៀត​ដើម្បី​រក្សា​ទឹក​ទុក​សំរាប់​ផ្គត់ផ្គង់​ដល់​ប្រជាកសិករ​នៅ​ខាងក្រោម​ដែល​កំពុង​ខ្វះខាត​ទឹក​យ៉ាង​ខ្លាំង​លោក​បាន​បន្ត​ថា មូលហេតុ​ខ្វះ​ទឹក​ខ្លាំង​យ៉ាងនេះ​ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​ទាល់តែសោះ​ចាប់ពី​ខែ​៥​រហូតដល់​ខែ​៧​ទើប​ខ្វះ​ទឹក​យ៉ាង​ខ្លាំង​ដូច្នេះ៕



ប្រជាពលរដ្ឋ​ដណ្តើម​ទឹក​គ្នា​ព្រោះ​គ្មាន​ទឹក​ប្រើប្រាស់​និង​គ្មាន​ទឹក​ដាក់បញ្ចូល​ស្រែ​

Post a Comment

0 Comments

Close Menu