Ad Code

សម្តេច​ប្រធានរដ្ឋសភា និង​លោក​ជំទាវ​អញ្ជើញ​ប្រគេន​ទាន​ព្រះវស្សា និង​ទេយ្យទាន​ដល់​វត្ត​ចំនួន ៥៨​វត្ត​ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ ​៖​ នៅ​វេលា​ម៉ោង​៨​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ អមដំណើរ​ដោយ​សមាជិក សមាជិកា​រដ្ឋសភា មន្ត្រី​ថ្នាក់ដឹកនាំ​ថ្នាក់​កណ្ដាល​ និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាច្រើន​នាក់​ទៀត បាន​នាំ​យក​ទាន​ព្រះវស្សា និង​ទេយ្យទាន​មួយ​ចំនួន​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន ៥២​វត្ត ស្ថិតនៅ​ក្នុងស្រុក​ពញាក្រែក និង​វត្ត​ចំនួន​៦​ស្ថិត​ក្នុង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​បរិវេណ​វត្ត​សុវណ្ណ​រាម​ហៅ​(​វត្ត​ថ្កូវ​) ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ក្នុង​មួយ​វត្ត​ទទួល​បាន​ទាន​ព្រះវស្សា​មួយ​គូ​ថវិកា​កសាង​វត្ត​ ៥០​ម៉ឺន​រៀល​អង្ករ​៥០​គីឡូក្រាម ស្លាដក​មួយ​អម​ដោយ​ថវិកា​១០​ម៉ឺន​រៀល ទឹកក្រូច​២​កេស ទឹក​សុទ្ធ​២​កេស​មី​២​កេស ត្រីខ​មួយ​យួរ ទឹកដោះគោ​១៤​កំប៉ុង​ ស្ករស​៥​គីឡូក្រាម តែ​២​កញ្ចប់​ ធូប​១​ដុំ ​ទៀន​មួយ​ដុំ និង​ជូន​តាជី យាយជី​៣០០​នាក់ ម្នាក់ៗ​ទទួល​បាន​ក្រណាត់ស​១​ដុំ និង​ថវិកា​មួយ​ម៉ឺន​រៀល៕



M25-07-15-a5

M25-07-15-a4

M25-07-15-a3

M25-07-15-a2

M25-07-15-a1

M25-07-15-a


សម្តេច​ប្រធានរដ្ឋសភា និង​លោក​ជំទាវ​អញ្ជើញ​ប្រគេន​ទាន​ព្រះវស្សា និង​ទេយ្យទាន​ដល់​វត្ត​ចំនួន ៥៨​វត្ត​ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

Post a Comment

0 Comments

Close Menu