Ad Code

រណ្ដៅ​ដី​នៅ​តំបន់ហាមឃាត់​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​ជិត​ដល់​ក្បាល​ប្រេត​ ដោយ​គ្មាន​ឃើញ​ជំនាញ​អើពើ​

សៀមរាប ៖ ក្រុម​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​បាន​ នាំគ្នា​សម្រុក​មក​ជីក​កាយ​ដោយ​សេរី​នៅ​តំបន់​ហាមឃាត់​ត្រង់​ចំណុច​ខាងជើង​ភ្នំ​ក្រោម​អស់​រយៈពេល​ជាច្រើន​ខែ​ថ្ងៃ​មក​ហើយ ហើយ​ករណីនេះ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ​ឃុបឃិត​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ ដែល​ជា​ជំ​រកត្រី​ពង​កូន។ ការ​ឈូសឆាយ​ និង​ជីកដី​ព្រៃ​លិច​ទឹក​នេះ​ដែរ​ គឺ​ស្ថិតនៅ​ភូមិសាស្ត្រ សង្កាត់​សៀមរាប សង្កាត់​ស្វាយដង្គំ​ និង​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប។

ប្រភព​ពី​កន្លែង​ជីកដី​ទាំង​នោះ​បាន​បង្ហើប​ប្រាប់​ថា ជាប់​តំបន់​ឃាត់​ពួកគាត់​យល់​ហើយ​តែ​វា​ជាប់​តិចៗ​ប៉ុណ្ណោះ រឿង​ហ្នឹង​ពួកគាត់​បាន​និយាយ​គ្នា​ជាមួយ​សមត្ថកិច្ច​មួយចំនួន​រួចរាល់​ហើយ ដូច្នេះ​គាត់​មិន​មាន​ការ​ព្រួយ​អារម្មណ៍​ និង​ការ​ជីក​យក​អាចម៍​របស់​ពួកគាត់​នោះ​ទេ។ ប្រភព​ដដែល​បន្ត​ថា រាល់ថ្ងៃ​រក​ស៊ី​ជីកដី​មិន​សូវ​ចំណេញ​នោះ​ទេ​ ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​គេ​គឺ​ចង់​ដាច់​ដើម​អស់​ទៅហើយ។

ជុំវិញ​កា​លើកឡើង​ខាងលើ​នេះ​ដែរ​លោក​សូ ប្លា​តុង​អភិបាលក្រុង​សៀមរាប​មិនអាច​ទាក់ទង​សុំ​ការ​ពន្យល់​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​នេះ​ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា។

ចំណែក​លោក ស្រី​កែវ សុភក្តិ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស​បាន​ឲ្យ​ដឹង​ថា ករណីនេះ​លោក​បានដឹង​ហើយ​តែ​លោក​បាន​ឲ្យ​កូនចៅ​របស់​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​ និង​ធ្វើ​របាយការណ៍​មក​ឲ្យ​ហើយ។ លោក​បន្ត​ថា មួយ​រយះ​នេះ​មានការ​រវល់​ច្រើន​ទើប​មិន​សូវ​បាន​ចុះ​បង្ក​បទល្មើស​ផ្សេងៗ។ជា​មួយ​គ្នា​នេះ​ផង​ដែរ​លោក​ព្រិន្ទ សា​វិ​ន នាយ​ខណ្ឌរដ្ឋបាល​ជលផល​ខេត្តសៀមរាប មិនអាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៥​នេះ។

គួរ​កត់សម្គាល់​ផងដែរ​ថា មន្ត្រីរាជការ​នៅក្នុង​ខេត្ត​សៀមរាប ដែល​មាន​តួនាទី​និង​ការទទួលខុសត្រូវ​ចំពោះ​ការងារ​ថ្នាក់លើ​ចាត់តាំង​មក ហាក់ដូច​ជាមាន​ការ​ឆក​ល្វែង​យ៉ាង​ខ្លាំង បន្ទាប់ពី​គេ​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​មួយ​នេះ​មាន​ភាព​កំសោយ​ចាប់​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ គឺ​មិនសូវ​អើពើ រឿង​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នោះ​ទេ ដោយ​បណ្តែតបណ្តោយ​​ឲ្យ​មានការ​នេសាទ​ខុស​ច្បាប់ និង​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជំរកត្រី​ពង​កូន​ជាដើម។

ជា​ពិត​ណាស់​រាល់​ការ​បង្ក្រាប​ម្តងៗ​បើ​មិន​មាន​បទ​បញ្ជា​ពី​ថ្នាក់​ក្រសួង​នោះ​ទេ គឺ​គេ​កម្រ​ឃើញ​មាន​ចាប់​ជនល្មើស​បាន​ណាស់ ដោយ​ឃើញ​តែ​ចាប់​យក​មក​ ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ជាក់ស្តែង​បរិស្ថាន​ចាប់​ជន​ល្មើស​លួច​ចូល​ទៅ​នេសាទ​ ក្នុង​តំបន់​អភិរក្ស នៅ​ស្រុក​ជីក្រែង កាល​ពី​ពេល​កន្លង​ទៅជា​ដើម បាន​ត្រឹមតែ​ពិន័យ ហើយ​ករណីនេះ​រឹតតែ​ធ្វើ​ឲ្យ​ជនល្មើស​បានចិត្ត​ទៅ​ប្រព្រឹត្ត​លើស​ដើម៕
Nita-25-A-41-Full

Nita-25-A-42-Full


រណ្ដៅ​ដី​នៅ​តំបន់ហាមឃាត់​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​ជិត​ដល់​ក្បាល​ប្រេត​ ដោយ​គ្មាន​ឃើញ​ជំនាញ​អើពើ​

Post a Comment

0 Comments

Close Menu