ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញនៃការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់និងដកហូតបានថ្នាំញៀន១៨កញ្ចប់ រួមទាំងឧបករណ៍ និងមធ្យោបាយពាក់ព័ន្ធមួយចំនួនទៀ។ ការឆ្មក់ចូលបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង២១យប់ថ្ងៃទី១០ ខែសីហាឆ្នាំ២០១៥ នៅចំនុចផ្ទះសំណាក់ណាណា ស្ថិតក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ការចុះបង្ក្រាបនេះឃាត់ខ្លួនមនុស្ស១៦នាក់ ក្នុងនោះមានស្រី៥នាក់ មនុស្សទាំង១៦នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន១. ថេង ហន អាយុ៣០ឆ្នាំ ភេទប្រុស ឃាត់ខ្លួនមុខក្លឹបស្ប៉ាយឌឺដកហូតបានថ្នាំញៀន១២កញ្ចប់ ក្នុងនោះ មានកញ្ចប់ធំមួយកញ្ចប់ ម៉ូតូC125មួយគ្រឿង ២. ឈ្មោះ ម៉ិញ រដ្ធា អាយុ២១ឆ្នាំ ភេទប្រុសបន្ទប់១០៥ ម្សៅក្រាមសរ៦កញ្ចប់ ៣. ឈ្មោះ សេង គឹមហូត អាយុ២៨ឆ្នាំ ភេទប្រុស ៤. ឈ្មោះ វេងស្រីអូន អាយុ១៩ឆ្នាំ ភេទស្រីបន្ទប់១០៨ ៥. ហ៊ឹម វាសនា អាយុ២០ឆ្នាំ ភេទប្រុស
៦ សាំ វណ្ណា អាយុ២៣ឆ្នាំ ភេទស្រីបន្ទប់២០៣ ៧.ឈ្មោះ សុខ ខា អាយុ៤២ឆ្នាំ ភេទប្រុស៨ ចាន់ រដ្ធា អាយុ៤០ឆ្នាំ ភេទស្រីបន្ទប់២០៤ ៩.ឈ្មោះ សុខ កញ្ញា អាយុ២៣ឆ្នាំ ភេទប្រុស១០. ឈ្មោះ ប៉ែន ចាន់ដារ៉ា អាយុ២១ឆ្នាំ ភេទប្រុស បន្ទប់១១៥ ១១.ឈ្មោះ សំ បូ អាយុ៣៣ឆ្នាំ ភេទប្រុស ១២.ឈ្មោះ ណាវ នឿន អាយុ៣១ឆ្នាំ ភេទប្រុស ១៣.ឈ្មោះ ឋាន ស្រីលក្ខណ អាយុ២២ឆ្នាំ ភេទស្រី បន្ទប់១២៣ ១៤.ឈ្មោះ ជឹង ថាត អាយុ២៨ឆ្នាំ ភេទប្រុស ១៥.ឈ្មោះ អន យូលេន អាយុ២៣ឆ្នាំ ភេទស្រី បន្ទប់១០៣ ១៦.ឈ្មោះ តូច សុថន អាយុ១៨ឆ្នាំ ភេទប្រុស អ្នកហៅម៉ូយចូលផ្ទះសំណាក់។
ដកហូតយកវត្ថុតាងរួមមាន ម្សៅក្រាមសរថ្លា១៨កញ្ចប់ ក្នុងនោះធំ១កញ្ចប់ ម៉ូតូ៤គ្រឿង C125មួយគ្រឿង,VIVAមួយគ្រឿង Waveមួយគ្រឿង,Interមួយគ្រឿង ដែកជំពុះទង់មួយសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ តាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា ដោយសារមានការរាយការណ៍ពីប្រជាពលរដ្ឋនិងមានការស្រាវជ្រាវបន្ថែមទៀតទើប នៅវេលាម៉ោងខាងលើកម្លាំងបានឆ្មក់ចូលបង្ក្រាបក្នុងផ្ទះសំណាក់ខាងលើ ហើយក៏ធ្វើការឃាត់ខ្លួនមនុស្សស្រីចំនួន១៦នាក់ជាបន្ដបន្ទាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជធានីដើម្បីចាត់ការបន្ដ៕
ប៉េអឹមខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉េអឹមក្រុង ចាប់ក្រុមសកម្មគ្រឿងញៀន បាន១៦នាក់និងថ្នាំញៀន១៨កញ្ចប់
0 Comments