ភ្នំពេញ ៖ រថយន្តកាម៉ារីបានបើកបត់មិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងអូសជិត៥ម៉ែត្រ បណ្តាលឲ្យ យុវជន៣នាក់ត្រូវរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ២២និង២៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CS-1365 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជនម្នាក់បើករថយន្តកាមរីមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AA-7080 បានធ្វើដំណើរស្របទិសគ្នាហើយ បត់ឆ្វេងមិនក្នុងបំណងទៅតាមផ្លូវលេខ៥១ទៅត្បូង ដោយមិនបានប្រើភ្លើងស៊ីញ៉ូ ក៏ជ្រុលបុកម៉ូតូចំពីចំហៀងពេញទំហឹងហើយអូសជាង៥ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលតែម្តង។
ប្រភពព័ត៌មានបន្តទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្ត បានព្រមចេញថ្លៃព្យាបាលទៅលើភាគីខាងម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងពីព្រោះ មិនរំខានដល់សមត្ថកិច្ចនាំឲ្យខាតពេលវេលាខ្លួនឯងឡើយ៕
បើករថយន្តបត់មិនប្រយ័ត្ន ជ្រុលបុកម៉ូតូម៉ាំងបណ្ដាលឲ្យរងរបួស៣នាក់
0 Comments