Ad Code

តួ 《សៀវ ឡុងនី》 មានផ្ទៃពោះជាមួយ តួ 《យ៉ាងគួ》 ក្រៅរឿង《ទេពឥន្ទ្រីយ៍បក្សីស្នេហ៍》 ?

បន្ទាប់ពី​តួឯក​ស្រី និង​តួឯក​ប្រុស ២នាក់ ក្នុង​រឿង《ទេព​ឥន្ទ្រី​យ៍​បក្សី​ស្នេហ៍》គឺ​លោក Chen xiao និង កញ្ញា Michelle  Chen បាន​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​រឿង និង​បានប្រកាស​ទំនាក់ទំនង ស្នេហា​កន្លងមក រហូតមកដល់ យប់ម្សិល​មិញ​នេះ ស្រាប់តែ​គេ​ក៏បាន​លិច​ឫ​ព័ត៌មាន ពី​សំណាក​មិត្ត​អ្នកលេង តាម​បណ្តាញ​អ៊ិន​ធឺ​ណែ​ត មួយ​ថា កញ្ញា Michelle  Chen មាន​ផ្ទៃពោះ​ហើយ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន ក្រុមហ៊ុន ធ្វើការ​បដិសេធ។20131221113400552


តាម​ប្រភពព័ត៌មាន​នៅ​ប្រទេស​ចិន បានអោយដឹង កាលពី​យប់​ថ្ងៃទី៣០ កន្លងទៅនេះ មាន​មិត្ត​អ្នកលេង តាម​បណ្តាញ​អ៊ិន​ធឺ​ណែ​តម្នាក់ បាន​ចែកចាយ និង​បង្ហោះ​ព័ត៌មាន​ថា កញ្ញា Michelle  Chen មាន​ផ្ទៃពោះ ជាមួយ​លោក Chen xiao ហើយ ថែមទាំង​បានសរសេរថា “នាង​ថតកុន ថតកុន រហូត​ធ្វើ​ដល់​ថ្នាក់​នេះ  ហើយ​បាន​សុំច្បាប់ ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ទៀត ធ្វើអោយ​មិត្ត​រួមការ​ងារ របស់​នាង​បារម្ភ​គ្រប់គ្នា”  ។


hzk1se84alq7gp0azopk


ក្រោយពី​បានឃើញ​មិត្ត​អ្នកលេង តាម​បណ្តាញ​អ៊ិន​ធឺ​ណែ​ត ម្នាក់​នោះបាន​បង្ហោះ​ព័ត៌មាន​នេះ មិនយូរប៉ុន្មាន​ផង មហាជន​ជាច្រើន​កុះករ ក៏បាន​នាំគ្នា​ចែកចាយ ពាសពេញ​បណ្តាញ​សង្គម​នានា ថែមទាំង​បាន​បញ្ចេញ មតិយោបល់​ជាច្រើន ដោយ​អ្នកខ្លះ​បានសរសេរថា “គាប់​ជួន​រហូតដល់​ស្នាក់នៅ​បន្ទប់​ជាមួយគ្នា បើ​មិនមាន​ទើប​ចម្លែក”។


ដោយឡែក ទោះបីជា​ព័ត៌មាន​នេះ បានធ្វើអោយ​មហាជន មាន​មន្ទិលសង្ស័យ​យ៉ាងណាក៏ដោយ ក៏​ក្រុមហ៊ុន​របស់​កញ្ញា Michelle  Chen បានធ្វើ​ការបដិសេធ និង​បាន​ថ្លែង​បញ្ជាក់ ប្រាប់​អ្នកសារព័ត៌មាន​ថា “ព័ត៌មានឆ្កួតៗ ដែល​បាន​ចែកចាយ​នេះ វា​មិនមែនជា​រឿង​ពិត​នោះទេ ហើយ​រយៈ​ពេលនេះ​កញ្ញា Michelle  Chen មាន​សុខភាព​ណាស់ អរគុណ​អ្នក​ទាំងអស់គ្នា ដែល​យកចិត្តទុកដាក់”៕


MAIN201412020913000373421464979


avxeafr5680052


002dPB5Gty6UVXverwZc9&690


 



តួ 《សៀវ ឡុងនី》 មានផ្ទៃពោះជាមួយ តួ 《យ៉ាងគួ》 ក្រៅរឿង《ទេពឥន្ទ្រីយ៍បក្សីស្នេហ៍》 ?

Post a Comment

0 Comments

Close Menu