Ad Code

ជនបរទេស​ស្រវឹង​ជិះ​ម៉ូតូ​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​

ភ្នំពេញ ៖ ​បុរស​ជនបរទេស​ម្នាក់​បាន​រង​របួស​ពីព្រោះ​តែ​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ និង​ស្រាល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល ថ្ងៃទី​១ ខែកញ្ញា​ ឆ្នាំ​២០១៥ នៅមុខ​វត្ត​ឧណ្ណាលោម តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។​


សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេញ​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​

​មួយ​គ្រឿង​ម៉ាក​MSX ពណ៌​ស​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BZ-១៤៣៩ ជិះ​ដោយ​យុវជន​ម្នាក់​និង​មិត្ត​មិត្តភ័ក្ដិ​២​នាក់​ទៀត ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​សុធារស ខណៈ​មកដល់​ចំណុច​ខាងមុខ​វត្ត​ឧណ្ណាលោម ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក LEAD ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល​១P៩០៥១ជិះ​ដោយ​បុរស​ជនបរទេស​ម្នាក់​ទើប​ចេញពី​ផឹក​មាន​សភាព​ស្រវឹង​ដែល​បើក​ស្រប​ទិស​គ្នា​និង​ជិះ​រេ​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញ​រង​របួស​ខ្លួនឯង​។​


​ ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា​ ក្រោយពេល​កើតហេតុ ភាគី​ជន​បង្ក ដែល​ជា​ជនបរទេស​រូប​នោះ បាន​ចេញ​ថ្លៃ​ខូចខាត ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ដើម្បី​បញ្ចប់​បញ្ហា​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​៕​


siv1-09-2015a3


siv1-09-2015a2


siv1-09-2015a


siv1-09-2015a1



ជនបរទេស​ស្រវឹង​ជិះ​ម៉ូតូ​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​

Post a Comment

0 Comments

Close Menu