Ad Code

បង្ហាញ​មុខ​ចោរ​លួច​ស្លាក​លេខ​រថយន្ត​យ៉ាង​សកម្ម​នៅ​សង្កាត់​ទួល​សង្កែ

ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥​នេះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ក្រុម​ចោរ​គាស់​ស្លាក​លេខ​រថយន្ត​២​នាក់ និង​រឹបអូស​រក​ឃើញ​ស្លាក​លេខ​រថយន្ត​៤។

ជនសង្ស័យ ដែល​ត្រូវ​បង្ហាញមុខ​ខាងលើ ទី​១. ឈ្មោះ ខៀវ សុភ័ក្ត្រ អាយុ​៣៤ ទី២. ហេង សុភ័ន្ត អាយុ​៣៦ ត្រូវ​បាន​កម្លាំង​ល្បាត​ចាប់​បាន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច ផ្ទះ​លេខ​៧១៨ ក្រុម​៧ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​នោះ។ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ រស់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

នៅ​ពេល​ធ្វើ​សន្និសីទកាសែត​នោះ​ សមត្ថកិច្ច​ក៏បាន​ប្រគល់​ស្លាក​លេខ​រថយន្ត​ឲ្យ​ម្ចាស់​វិញ​ផង​ដែរ ដែល​ស្លាក​លេខ​ទី​១. ភ្នំពេញ​2AB-3407 ទី​២. ភ្នំពេញ 2Z-4672 ទី​៣.​ភ្នំពេញ​2AC5198 និង​ទី​៤. ភ្នំពេញ​2AB-3662៕

M05-08-15-a1
បង្ហាញ​មុខ​ចោរ​លួច​ស្លាក​លេខ​រថយន្ត​យ៉ាង​សកម្ម​នៅ​សង្កាត់​ទួល​សង្កែ

Post a Comment

0 Comments

Close Menu