Ad Code

បុរស​ចំណាស់​បាន​សម្រេច​ចងក​សម្លាប់​ខ្លួន ​ព្រោះ​មាន​ជម្ងឺ​ទឹកនោមប្រៃ​ កើត​ដំបៅ​មើល​មិនជា

កំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​ដោយ​តូចចិត្ត​នឹង​ជម្ងឺ​ទឹកនោមប្រៃ​ប្រចាំ​កាយ​ ពើត​ចុកចាប់​លើ​ដំបៅ​ជើង​មើល​មិនជា បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ចោល​ប្រពន្ធ​កូន នៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល នៅ​ម៉ោង​៧​ និង​៥០​នាទី​ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ​២០១៥។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ចងក​អត្តឃាត​ខ្លួន​នោះ​មានឈ្មោះ ជួន ភុន អាយុ​៧៦​ឆ្នាំ  មាន​ប្រពន្ធ​ឈ្មោះ ជួន ហ៊ុំ អាយុ​៧៩ ឆ្នាំ មាន​នទី​លំនៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ។

ស្ត្រី​វ័យ​ចំណាស់​ជា​ប្រពន្ធ​បាន​និយាយ​ឲ្យ​ដឹង​ថា ប្តី​គាត់​កើត​ជម្ងឺ​ទឹកនោមប្រៃ​យូរ​មក​ហើយ និង​បាន​ចេញ​ដំបៅ​នៅ​ម្រាមជើង​ខាងស្តាំ​ទាំងអស់ លើកលែងតែ​កូន​ជើង​មួយ​ចេញ។ គាត់​បាន​ទៅ​មណ្ឌល​សុខភាព ឃុំ ទៅ​រក​គ្រូខ្មែរ​មើល​អស់ហើយ​តែ​មិនជា ដំបៅ​កាន់តែ​រីកធំឡើងៗ ធ្វើអោយ​ប្តី​គាត់​មាន​ការ​លំបាក​ទ្រាំ​ជា​ខ្លាំង​ព្រោះតែ​ការ​ពឺត​ចុក​ចាប់ពី​ដំបៅ​នេះ។

កន្លងមក​ពេល​ពឺត​ចុកចាប់​ម្តងៗ​គាត់​តែងតែ​និយាយប្រាប់​ចាស់ៗ​ក្នុងភូមិ​ថា បើ​ពឺត ម្លឹងៗ​ទ្រាំ​មិនបាន​ចង់តែ​ចង ក សម្លាប់​ខ្លួន​ឲ្យ​ស្លាប់​ទេ។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្តី​គាត់​បាន​បញ្ឆោត​ឲ្យ​ចៅ​គាត់​ទៅ​ទិញ​បបរ​ឲ្យ​គាត់​ហូប ចំណែក​គាត់​ក៏​មិនបាន​ចាប់ អារម្មណ៍​ដែរ មួយសន្ទុះ​ក្រោយមក​ខណៈ​ដែល​ចៅ​បាន​ត្រឡប់​មកពី​ទិញ​បបរ​ឲ្យ​ជីតា​វិញ​រក​តា​មិនឃើញ​វា ក៏​សួររក ពេលនោះ​ខ្ញុំ​ដែល​កំពុង​បោស​ផ្ទះ បាន​ឆ្លើយ​ថា អញ​ឃើញ​គាត់​ដើរទៅ​ខាងលិច​ផ្ទះ ប្រហែលជា​ទៅ​រក​បត់ជើងធំ​ទេ​ដឹង ពេល​នោះ​ចៅ​ខ្ញុំ​ក៏​រត់​ទៅ​រក​ស្រាប់តែ​ប្រទះឃើញ​តា​វា​ចងក​និង​វល្លិ​ឈើ សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ វា​បាន​រត់​បណ្តើរ​ស្រែក​បណ្តើរ​ឲ្យ​គេ​ជួយ ហើយក៏​ផ្អើល​ឆោឡោ​ឡើង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​ បាន​យក​ក្រមា ចងក​និង​ដើម ជន្លុះ​ជាប់​ជា មួយ​វល្លិ​ទ្រាល នៅ​ចំងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ​ពី​ខាងលិច​ផ្ទះ។ ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សព​បុរស​រូប​នោះ បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ  ជូន ភុ​ន  ពិតជា​បាន​ចងក​សម្លាប់​ខ្លួន​ពិតមែន សមត្ថកិច្ច​បាន​ប្រគល់​សព​បុរស​ចំណាស់​រូប​នោះ​ ទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​នៅក្នុង​លំនៅដ្ឋាន។

សូម​បញ្ជាក់​ថា នេះ​ជា​ករណី​លើក​ទី​៣ ហើយ​នៅ​ខេត្តកំពង់ឆ្នាំង មាន​មនុស្ស​ចងក​សម្លាប់​ខ្លួន  រយៈ​ពេល​៤​ថ្ងៃ ដើមខែ​សីហា​នេះ មាន​ចំនួន​៣​នាក់​ហើយ  គឺ​នៅ​ថ្ងៃទី​២ ខែសីហា នៅ​ស្រុក​បរិបូណ៌​មាន​បុរស​២​នាក់​បាន​ចងក​សម្លាប់​ខ្លួន ដោយ​បុរស​ម្នាក់​តូចចិត្ត​មាន​ជម្ងឺ​មហារីក​ក្រពះ​មើល​មិនជា បុរស​ទី​២​មាន​សតិ​មិន​នឹងនរ៕
Nita-5-A-28-Full

Nita-5-A-29-Full

Nita-5-A-30-Full


បុរស​ចំណាស់​បាន​សម្រេច​ចងក​សម្លាប់​ខ្លួន ​ព្រោះ​មាន​ជម្ងឺ​ទឹកនោមប្រៃ​ កើត​ដំបៅ​មើល​មិនជា

Post a Comment

0 Comments

Close Menu