Ad Code

Floyd Mayweather ជួប​ជាមួយ Andre Berto នៅ​ថ្ងៃទី​១២ កញ្ញា ខាងមុខ

អ្នក​ប្រដាល់ Floyd Mayweather បាន​ប្រកាស​ឲ្យ​ដឹង​ថា កីឡាករ Andre Berto នឹង​ក្លាយជា​គូប្រកួត​ទី​៤៩​របស់​គាត់​នៅ​ពេល​ដែល​លោក​វិលត្រឡប់​មកកាន់​សង្វៀន​វិញ នៅ​ថ្ងៃទី​១២​ខែកញ្ញា​ខាងមុខនេះ។

ការ​ជួបគ្នា​នៅ​លើ​សង្វៀន MGM Grand Garden Arena នឹង​មើលឃើញ​អ្នក​ប្រដាល់​អាមេរិក​ម្នាក់នេះ​ឡើង​សង្វៀន​ជាមួយនឹង​ប្រវត្តិ​មិនដែល​ចាញ់​សោះ ក៏ដូចជា​ជា​ជំរុញ​ឲ្យ​លោក​ខិត​ទៅ​រក​ព្រឹត្តិការណ៍​សំខាន់​ឈ្នះ​ទាំង​៥០​លើក។

សូម​បញ្ជាក់​ថា គូប្រកួត​របស់ Floyd លើក​នេះ គឺជា​កីឡាករ​កូនកាត់​ហៃ​ទី​-​អាមេរិក ហើយ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ មាន​ប្រវត្តិ​មិនធម្មតា​នោះ​ឡើង ពោល​គឺ​ធ្លាប់​ឡើង​សង្វៀន​បាន​៣៣​លើក ឈ្នះ​៣០​លើក មិនដែល​ស្មើ ហើយ​ចាញ់​តែ​៣​លើក​ប៉ុណ្ណោះ ហើយ​ព្រមទាំង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​២៣​ដង​ផង​ដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ  វា​អាច​ជា​ការប្រកួត​លើក​ចុងក្រោយ​ហើយ សម្រាប់​កីឡាករ Floyd ដោយហេតុថា​កីឡាករ​វ័យ​៣៨​ឆ្នាំ​ម្នាក់នេះ ធ្លាប់បាន​អះអាង​រួចទៅហើយ ក្រោយពី​ប្រកួត​ឈ្នះ Manny Pacquiao កាលពី​ខែឧសភា​កន្លងទៅ។

លោក​ធ្លាប់បាន​និយាយថា ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​គឺ​នៅ​ខែកញ្ញា បន្ទាប់​មកជា​ពេល​ដែល​លោក​ត្រូវ​ចូលនិវត្តន៍​។ លោក​បន្តទៀតថា អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា លោក​មាន​វ័យ​ជិត​៤០​ឆ្នាំ ហើយ​បាន​ប្រកប​អាជីព​ក្នុង​វិស័យ​កីឡា​នេះ​អស់​ពេល​១៩​ឆ្នាំ​មកហើយ​ដែរ ដូច្នេះ វា​គួរ​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ហើយ៕


Floyd Mayweather ជួប​ជាមួយ Andre Berto នៅ​ថ្ងៃទី​១២ កញ្ញា ខាងមុខ

Post a Comment

0 Comments

Close Menu