Ad Code

អ្នកលក់​ស្រាបៀ​បាត​វ៉ា​ស័​រ ដាក់​មេក្រូ​តវ៉ា​ទាំង​ព្រឹក​ នៅមុខ​ក្រុមហ៊ុន​អាន​កូ

ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​អាន​កូ​ ផ្នែក​លក់​ស្រា​បៀ​បាត​វ៉ា​ស័រ បាន​ដាក់​មេក្រូ​ស្រែក​តវ៉ា​ទាំង​ព្រឹក​ព្រលឹម​តែម្ដង នា​ថ្ងៃ​ទី​៥ ខែ​សីហា​នេះ ក្រោយពី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​លក់​មួយ​ចំនួន​ដោយ​ឥត​មូលហេតុ​ច្បាស់លាស់។​

ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៃ​ក្រសួង​ការងារ​បាន​ព្យាយាម​ដោះស្រាយ​បញ្ចប់​នេះ តែ​ទៅ​មិន​រួច​ដោយសារ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​យល់ថា​ដំណោះស្រាយ​នោះ​មិន​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​កម្មករ។​ ពួក​បុគ្គលិក​បាន​ពឹង​ពាក់​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា ដើម្បី​ធ្វើការ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​អាន​កូ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥​នេះ។​

មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ទាំង​ព្រលឹម​អុរ​បែបនេះ​ ដោយសារតែ​ក្រុមហ៊ុន​អាន​កូ​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​លក់​៨​នាក់​កាលពី​ថ្ងៃ​ទី​២៧ ខែ​​មករា​ ឆ្នាំ​២០១៥ ដោយ​ក្រុមហ៊ុន​មិនបាន​ទូទាត់​សំណង​តាម​កិច្ចសន្យា​ការងារ​ស្របតាម​ច្បាប់​ស្ដីពី​ការងារ​ឡើយ។​ ហេតុដូច្នេះ​ទើប​អតីត​បុគ្គលិក​ទាំង​៨​នាក់​មក​លើក​បដា​ស្រែក​តវ៉ា​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាមច្បាប់​ការងារ៕


អ្នកលក់​ស្រាបៀ​បាត​វ៉ា​ស័​រ ដាក់​មេក្រូ​តវ៉ា​ទាំង​ព្រឹក​ នៅមុខ​ក្រុមហ៊ុន​អាន​កូ

Post a Comment

0 Comments

Close Menu