ភ្នំពេញ ៖ យុវជនកំហូចម្នាក់ ត្រូវបានប្រជាជននាំគ្នាដេញចាប់ខ្លួន បានជាក់ស្តែង យកមកប្រគល់ឲ្យប៉ូលិសមូលដ្ឋានចាត់ការតាមច្បាប់ ពីបទប៉ុនប៉ងលួចយកទូរស័ព្ទគេតាមរូបភាពល្បួងសុំខ្ចីទូរស័ព្ទនិយាយ រួចបន្លំរត់គេចខ្លួនលួចយក។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែសីហាឆ្នាំ នៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសជាប់ចោទជាចោរដែលត្រូវបានចាប់ខ្លួននោះឈ្មោះសង ចាន់នី អាយុ២០ឆ្នាំ គ្មានមុខរបរវស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់សង្កាត់ភ្នំពេញថ្មី។
លោកហាន បុង អាយុ៤៦ឆ្នាំមុខរបររត់ម៉ូតូឌុប ដែលជាម្ចាស់ទូរស័ព្ទ និងជាអ្នកប្តឹងបាននិយាយថានៅមុនពេលកើតហេតុគាត់បានកំពុងឈប់សំចតម៉ូតូរង់ចាំដឹកភ្ញៀវមកជិះពេលនោះ ស្រាប់តែលេចមុខជនខាងលើបានមក ហៅគាត់ឲ្យឌុបទៅម្តុំផ្សារដីហុយ។ គាត់បន្តថា ខណៈ ពេលទៅដល់គោលដៅជនបានប្រាប់ថា អត់មានលុយសុំខ្ចីទូរស័ព្ទតេយកលុយពីគេជំពាក់។ គាត់ក៏បានឲ្យទូរស័ព្ទ(ម៉ាកសាំសុង) ទៅតេនិយាយពេលនោះគេ និយាយបណ្ដើរដើរទៅរកកន្លែងស្ងាត់រួចរត់គេចខ្លួន ពេលនោះគាត់ក៏ស្រែចោរៗ ហើយជិះម៉ូតូដេញតាមបណ្ដើរពេលនោះដែប្រជាពលរដ្ឋនៅម្តុំផ្សារនឃើញក៏ជួយដេញស្ទាក់ចាប់បានភ្លាមៗយកមកប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីចាត់ការតាមច្បាប់៕
ប្រើល្បិចសុំខ្ចីទូរស័ព្ទនិយាយ រួចរត់គេចខ្លួន ត្រូវប្រជាជនចាប់ខ្លួនប្រគល់ឲ្យប៉ូលិសចាត់ការ

0 Comments