Ad Code

នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ដកហូត​ម៉ា​ទឹកកក​មួយ​កញ្ចប់​ធំ​

ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចក​ខណ្ឌដូនពេញ​ឃាត់​ខ្លួន​បន្ទាប់ពី​មានការ​សង្ស័យ​ពេល​ឃើញ​ជន​រូបនោះ​ កំពុង​ឈប់​ម៉ូតូ​ដើម្បី​ចែកចាយ​ថ្នាំញៀន​បន្ត​ទៀត​នោះ​កាលពី​វេលា​ម៉ោង​២១​យប់​ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ​២០១៥​នៅ​ចំណុច​ក្បែរ​បារ​ទន្លេសាប​ផ្លូវ​ប្រះ​ស៊ីសុវត្ថិ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ជា ងួន​ប៊ុន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ស្នាក់នៅ​ផ្ទះ​ជួល​ នៅ​ផ្លូវ​លេខ​៨៦​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ត្រូវ​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយ​កញ្ចប់​ធំ ​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង​C៥០​ រួមទាំង​ទូរស័ព្ទ​២​គ្រឿង​និង​លុយ​២​ម៉ឺន​រៀល។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ទៀត​ថា​ នៅមុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ ​គឺ​កម្លាំង​នគរបាលប៉ុស្តិ៍​ស្រះចក​បាន​ចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​រាល​បទល្មើស​ផ្សេងៗ​នោះ​លុះ​មកដល់​ចំណុច​បារ​ទន្លេសាប​ស្រាប់តែ​ជួបប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ឈប់​ម៉ូតូ​ដោយមាន​ការសង្ស័យ​ក៏​ហៅ​សួរនាំ​និង​ឆែកឆេរ​ឃើញ​មាន​លាក់​ទុក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយ​កញ្ចប់​ធំ​ដែល​មាន​បំណង​ដើម្បី​ចែកចាយ​បន្ត​ទៀត​នោះ​ក៏​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕

Nita-5-A-2-Full

នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ដកហូត​ម៉ា​ទឹកកក​មួយ​កញ្ចប់​ធំ​

Post a Comment

0 Comments

Close Menu