បន្ទាយមានជ័យ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះស្តង់លក់គ្រឿងកសិកម្មនិងជីកសិកម្ម គឺដោយសារតែភ្លើងបានឆាបឆេះបង្គោល ធ្វើឲ្យម្ចាស់ស្តង់ភ័យស្លន់ស្លោរត់តាមទ្វារក្រោយបង្កឲ្យភ្លើងឆាបឆេះរាលដាលកាន់តែខ្លាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅផ្សារភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។
បើតាមប្រភពដដែលបានបន្តថា ម្ចាស់ស្ដង់នេះមានឈ្មោះអ៊ឹម កុសល ហៅប៉ូឡូញ អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ក្រោយកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះមានប៉េអិម និងប៉ូលិស ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានជួយអន្តរាគមន៍បាញ់ពន្លត់។
សូមបញ្ជាក់ថា ករណីឆាបឆេះស្តង់លក់គ្រឿងកសិកម្ម និងជីកសិកម្ម ខាងលើនេះបើគិតជាទឹកប្រាក់ខូចខាតអស់ប្រមាណជា១០ម៉ឺនដុល្លារ៕
ឆេះស្តង់លក់គ្រឿងកសិកម្ម និងជីកសិកម្មទាំងយប់អស់រាប់ម៉ឺនដុល្លារ
0 Comments