Ad Code

វ៉ាក់សាំង​ Ebola ថ្មី ៖ តើ​វា​អាច​ជួយ​បញ្ចប់​ការ​ចម្លង​រាលដាល​ដែរទេ?​​

ក្រុម​អ្នកជំនាញ​ឯក​ទេស​បាន​ស្វាគមន៍​ចំពោះ​ព័ត៌​មាន​នៅថ្ងៃ​នេះ​ ដែល​ថា ការ​សាក​ល្បង​​ពិសោធ​កាលពី​ពេលថ្មីៗ​​កន្លង​ទៅ​ នៃ​វ៉ាក់សាំង​ Ebola ប្រភេទ​ចាក់​ដោយម្ជុល​មាន​ប្រសិទ្ធ​ភាព​ដ៏ខ្ពស់​ ដែល​អាច​បង្ការ​ជំងឺ​មរណៈ​នេះ​បាន​ ហើយបានទាំង​​លើក​យក​មក​និយាយ​ដែរ​ថា វ៉ាក់សាំង​ប្រហែល​ជា​ទប់​ទល់​បាន​ទៅ​នឹង​ការ​ចម្លង​រាលដាល​នៅពេល​អនាគត​ មិន​ថាតែ​នរណា​ម្នាក់ មិនបាន​ចាក់​វា​នោះ​ទេ។

ការ​សិក្សា​ស្រា​វជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញ​ថា វ៉ាក់សាំង​ថ្មី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា VSV-ZEBOV អាច​ជួយ​បញ្ចប់​ករណី​ចម្លង​រាល​ដាល​នៃ​ Ebola។ នេះ​ជា​ការ​លើក​ឡើង​ដោយ​វេជ្ជ​បណ្ឌិត Dr. Amesh Adalja អ្នក​ឯក​ទេស​ផ្នែក​ជំងឺ​ឆ្លង ហើយ​ជាមន្ដ្រី​ជាន់ខ្ពស់​នៃ​សាកល​វិទ្យាល័យ​ University of Pittsburgh Medical Center’s Center for Health Security។

នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​នៅប្រទេស​ហ្គីណេ បានចាក់វ៉ាក់សាំង​ឲ្យ​មនុស្ស​ទាំងឡាយ​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ដែល​រង​ការ​ចម្លង​ Ebola។ បើ​តាមភាសា​បច្ចេក​ទេស​វិញ វ៉ាក់សាំង​ប្រភេទ​នេះ ហៅថា ring vaccination គឺ​សម្រាប់​ចាក់បង្ការ​មនុស្ស​ផង​​ទាំង​ឡាយ​ដែល​ស្ថិតនៅ​ជុំវិញ​អ្នកកើត Ebola រួច​ទៅហើយនោះ។

មិន​មានករណី​ Ebola ថ្មី ត្រូវបាន​រកឃើញ​ទៀត​ទេ អំឡុង​១០ថ្ងៃ ឬ​ច្រើន​​លើស​ពីនេះ បន្ទាប់​ពី​ការ​ចាក់វ៉ាក់សាំង​នៅក្នុង​ក្រុម​មនុស្ស​ដែល​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ជាបន្ទាន់​នោះ គឺ​នៅតំបន់​ដែល​មាន​មនុស្ស​១៦​នាក់​ កំពុង​តែ​វិវឌ្ឍ​ទៅនៃ​ជំងឺ Ebola ទៅហើយ។ នេះ​ជាការបង្ហាញ​ឲ្យឃើញថា ចំពោះ​មនុស្ស​ផង​ទាំង​ឡាយ​ ដែលបាន​ទទួល​ការ​ចាក់វ៉ាក់សាំង​បន្ទាន់​នោះ គឺ​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព​១០០​ភាគរយ​ នេះ​បើ​យោង​តាម​កា​រសិក្សា​ស្រាវ​ជ្រាវ​ដែល​ទទួល​​បានលទ្ធផល​ជា​ទីគាប់ចិត្ដ។ ដោយ​ឡែក​លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​នោះត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្ដិបត្រ​ Journal the Lancet ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ក្រោមចំណង​ជើង​ថា “10 Deadly Diseases That Hopped Across Species”។

លោក Adalja និយាយ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ គឺជា​ព័ត៌​មាន​មួយ​ដ៏អស្ចារ្យ​ ដោយ​សារ​តែ​អត្រា​នៃ​ការ​ការពារ​មាន​ប្រសិទ្ធភាព​ដល់ទៅ​១០០ភាគរយ​របស់វា។

ការ​រកឃើញ​ថ្មីៗនេះ គឺជា​ចំណែក​នៃ​ការ​វិភាគ​បឋម​នៃការ​ពិសោធ​សាកល​្បង​វ៉ាក់សាំង។ ប្រសិន​បើ​លទ្ធផល​ទាំងឡាយនោះ​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​ការ​សិក្សាស្រាវ​ជ្រាវ​នៅ​ពេល​អនាគត​នោះ​ វា​មានន័យ​ថា​ ប្រភេទ​វ៉ាក់​សាំុង​ដែល​ត្រូវបាន​គេ​ហៅថា “ring vaccination” ស្ថិតនៅ​ជាយុទ្ធសាស្ដ្រ​ដូច​គ្នា​ ដូច​ធ្លាប់​ត្រូ​វបាន​គេ​ប្រើប្រាស់​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ទស​វត្សរ៍​កន្លងមក ក្នុងការ​ទប់ស្កាត់​ជំងឺ​អុត​ធំ​ (smallpox) ដែលនឹង​ត្រូវ​បានប្រើប្រាស់​នៅក្នុង​​ការចម្លង​រាល​ដាល​នៃ​ Ebola តទៅ​អនាគត។​ លោក Adalja បាន​មានប្រសាសន៍​ដូច្នេះ។

ទោះជាយ៉ាង​ណាក្ដី ក៏​មានមនុស្ស​ម្នាក់​កើត​​អាការៈគ្រុន​ ដែល​នោះ​ជា​ប្រតិកម្មនៃ​វ៉ាក់សាំង​តែប៉ុណ្ណោះ។ នៅ​មានតម្រូវការ​ដើម្បី​បន្ដ​ស្រាវ​ជ្រាវ​ឲ្យ​​បាន​ច្រើន​ថែមទៀត​ទៅលើ​ប្រតិកម្ម​នៃ​វ៉ាក់សាំង។ ដូច្នេះទាំង​គ្រូពេទ្យ និងអ្នកជំងឺ​ អាច​យល់​ដឹង​ថា តើ​ប្រតិកម្ម​ដោយសារ​ការ​ចាក់​វ៉ាក់​សាំង​​នោះ យ៉ាង​ដូចម្ដេច​ខ្លះទៅ។ លោក Adalja បានបញ្ជាក់​ប្រាប់អំពី​ករណីបែប​យ៉ាង​នេះ៕

AFP


វ៉ាក់សាំង​ Ebola ថ្មី ៖ តើ​វា​អាច​ជួយ​បញ្ចប់​ការ​ចម្លង​រាលដាល​ដែរទេ?​​

Post a Comment

0 Comments

Close Menu