Ad Code

បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​មន្ត្រី​អាវុធហត្ថ មាន​មនុស្ស​៣​នាក់​ចេញមុខ​ប្រុង​រំដោះ

ក្រចេះ ៖  រថយន្ដ Land Cruiser ដឹកឈើ​ប្រណិត​ពេញ​ប្រៀប ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ចិត្រ​បុរី ដឹកនាំ​ដោយ​លោក អ៊ួ​ង សម្បត្តិ អភិបាលរង​ស្រុក បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ឫស្សី​ចារ ឃុំ​ថ្មរ​គ្រែ ស្រុក​ចិត្រ​បុរី។


លោក អ៊ួ​ង សម្បត្តិ អភិបាលរង​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​បញ្ជារ​ពី​សំណាក់​លោក អភិបាលស្រុក ហង្ស ចាន់​ឌី រូបលោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ស្រុក​ចុះ​ធ្វើការ​បង្ក្រាប​បាន​រថយន្ត​លុច​ស្ស៉ី​ស ដឹកឈើ​នៅ​ចំណុច​ខាង​នេះ។


លោក អភិបាលរង​ស្រុក​បន្ត​ថា នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ គឺ​មាន​សភាព​តានតឹង​ណាស់ គឺ​បាន​ចំណាយពេល​ចាប់​វេលា​ម៉ោង ៧​រហូត​ទៅដល់​ម៉ោង​១១​យប់​ឯណោះ  លោក​បញ្ជាក់​ថា នៅពេល​សមត្ថកិច្ច​បង្ក្រាប​បាន​ហើយ​ខ​ណៈដែ​ល កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពង់​នាំ យក​រថយន្ដ​ដឹកឈើ​នោះ ទៅ​ទុក​នៅ​ស្ថានីយ បណ្ដុះ​កូនឈើ​ខ្សារ  ដល់​ចំណុច​ជិត​បន្ទាយ​យោធា​ខេត្ត ស្ថិត​ក្នុង សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ស្រាប់​តែ​មាន​មនុស្ស ១​ក្រុម​ដែល​គេ​ដឹង​ថា​ជា ឈ្មួញ​ឈើ បើក​រថយន្ដ Lexus350 ព​ណ៌ស ស្លាក​លេខ ភ្នំពេញ 2AA-3633  បើក​រារាំង​សមត្ថកិច្ច មាន​ចេតនា​ចង់​រំដោះ រថយន្ដ​ដឹកឈើ​នោះ​ទៅ​វិញ។


សមត្ថកិច្ច​បញ្ជាក់​ថា អ្នក​បើក​រថយន្ដ​រារាំង​នោះ ឈ្មោះ វណ្ណា ជា​ឈ្មួញ​ឈើ​យ៉ាងសកម្ម ដែល​ស្គាល់​ថា ជា​កូនប្រសា យាយ​លក់​បាយ​នៅ​ស្រុក​ឆ្លូង និង​ឈ្មោះ ទេ​ព្យ ហ៊ុយ ជា​មន្ត្រី​អាវុធហត្ថ បានមក​ធ្វើ​សកម្មភាព​អន្តរាគមន៍​រារាំង​ចង់​រំដោះ រថយន្ដ​ដឹកឈើ នោះ។


សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តានតឹង អស់​រយៈពេល​ជាច្រើន​ម៉ោង​រហូត​ទាល់​តែ​មាន​ការ​បញ្ជា​ពី ព្រះរាជអាជ្ញា អន្តរាគមន៍ ក្រោយមក​ស្ថានការណ៍​ក៏បាន​ធូរស្រាល​ឡើងវិញ បន្ទាប់ពី និង​កម្លាំង​នគរបាល បាន​មក​ដល់​ទើប​ក្រុម​ឈ្មួញ បើក​រថយន្ដ​រត់គេច​អស់។


បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​រ ហើយ​ឈើ​ដែល​សមត្ថកិច្ច​រឹបអូស បានជា​ឈើ​ប្រភេទ​ធ្នង់ មាន​ចំនួន​៤២​កំណាត់ ស្មើ​ជិត​២​ម៉ែត្រគូប​៕


T-08-19-15-y-full


T-08-19-15-yy-full



បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​មន្ត្រី​អាវុធហត្ថ មាន​មនុស្ស​៣​នាក់​ចេញមុខ​ប្រុង​រំដោះ

Post a Comment

0 Comments

Close Menu