ត្បូងឃ្មុំ ៖ កម្លាំងចម្រុះមាន ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល នគរបាល កងរាជអាវុធហត្ថ ស្រុកត្បូងឃ្មុំ ដឹកនាំដោយលោក ជេត ខេមរា ព្រះរាជអាជ្ញារង លោក ប៉ោ សុកនី ក្រឡាបញ្ជីអយ្យការ ចុះបង្ក្រាបទីតាំងចិញ្ចឹមត្រីឆ្តោ ចំណុច អន្លង់បបូស រោងចក្រជប៉ុន មាត់ឃ្មង់ ព្រែកមាត់ឃ្មង់ ស្ថិតក្នុងឃុំជីរោទ៍ទី២ និងចំណុចបឹងត្រស់ ស្ថិតក្នុងឃុំចីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រយៈពេល១ថ្ងៃពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នេះតែម្តង។
លោក ម៉េង សុខថៃ នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលឃើញថា កម្លាំងចម្រុះរបស់យើងរួមមានចំនួន២៣នាក់ ដោយប្រើមធ្យោបាយការណូតបាឡាចំនួន២គ្រឿង ចុះល្បាតគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រខាង យើងបានបំផ្លាញទ្រុងចិញ្ចឹមត្រីឆ្តោរ ចំនួន៧ទ្រុង សរុបកូនត្រីឆ្ដោ ចំនួន២៩៥០០កូន របាំងស្បៃមុងចំនួន៣មាត់ ប្រវែង១៥០ម៉ែត្រ ចាក់លែងកូនត្រីចំនួន៣០គីឡូក្រាម បង្គោលចំនួន ៤៨ដើម។
លោក នាយរងបានបញ្ជាក់ទៀតថា កម្លាំងរបស់យើងនឹងធ្វើសកម្មភាពបង្ក្រាបជាបន្តទៀតឲ្យដូចភ្លៀងរលឹម ក្នុងដែនប្រតិបត្តិការរបស់ខ្លួន រាប់ទាំងការផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជានេសាទ ដើម្បីឲ្យគាត់យល់និងឈានទៅបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ រួមមានប្រើឧបករណ៍ឆក់ របាំងស្បៃមុង ដាក់ដៃ របាំងធ្នោះ ។ល។ បើជនណានៅតែប្រព្រឹត្តខុសច្បាប់លោក នឹងចាត់ការទៅតាមនីតិវិធី៕
ខណ្ឌរដ្ឋបាលត្បូងឃ្មុំ បង្ក្រាបបទល្មើសទីតាំងចិញ្ចឹមត្រីឆ្តោ ក្នុងស្រុកត្បូងឃ្មុំ
0 Comments