Ad Code

នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ​ករណី​ចែកចាយ​គ្រឿងញៀន​

ភ្នំពេញ ៖ នា​វេលា​ម៉ោង​៨ និង​១៥​នាទី ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៥ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ដឹក​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ចែកចាយ​គ្រឿងញៀន។


ជនសង្ស័យ​ទាំង​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន  ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​រោង​កម្មករ​សំណង់​ស្នាក់នៅ​របស់ បុរី ចំការ​ដូង ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។


ជនសង្ស័យ ទី​១​ឈ្មោះ គឹម អុន ហៅ ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​រោង​កម្មករ​សំណង់​ស្នាក់នៅ​របស់ បុរី ចំការ​ដូង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង និង​ទី​២​ឈ្មោះ ព្រំ សារិទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត​ភូមិ​ស្វាយចេក ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។


លោក នៅ ទិ​ត្យ នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន ជន​សង្ស័យ​ទាំង​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន គឺ​បន្ទាប់ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ល្អ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​លោក​ក៏​សុំ​ការ​បញ្ជា​ពី​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ក្នុងនោះ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន ៣​កញ្ចប់ ( ធំ​១ តូច​២) ថង់​ច្រក​ថ្នាំញៀន ១ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។


លោក​នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ខាងលើ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ឃាត់ខ្លួន​សង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​នាំ​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​តាមច្បាប់​៕
NIta-19-A-13-Full


NIta-19-A-14-Full


NIta-19-A-15-Full



នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ​ករណី​ចែកចាយ​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu