Ad Code

បញ្ជូន​អតីត​សង្ឃ​វត្ត​គោក​ចំបក់ ​មក​បើក​ការ​ស៊ើបអង្កេត

ភ្នំពេញ ៖ អតីត​សង្ឃ​វត្ត​គោក​ចំបក់​ឈ្មោះ ជា វណ្ណដា អាយុ​២៨​ឆ្នាំ មកពី​កម្ពុជា​ក្រោម ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៥ ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​បទចោទប្រកាន់ ក្លែង​លិខិត​សាធារណៈ បទ​គំរាម​ថា ​នឹង​សម្លាប់ និង​បទ​រក្សាទុក​គ្រឿងញៀន​ប្រព្រឹត្ត​នៅ​វត្ត​គោក​ចំបក់ ខណ្ឌ​ដង្កោ កាលពី​ថ្ងៃទី​១​សីហា​២០១៥។


សូម​បញ្ជាក់​ថា ​ឈ្មោះ ជា វណ្ណដា និង​ដៃគូ​របស់​គេ​ឈ្មោះ ដាវ ទេព អាយុ​២៨​ឆ្នាំ ជា​សង្ឃ​គង់​នៅ​វត្ត​គោក​ចំបក់​ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១​ ខែសីហា​ ឆ្នាំ២០១៥ ពេល​ធ្វើ​រដ្ឋបាល​ក្នុង​វត្ត ។ ខណៈ​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​គ្រឿងញៀន ដាវ កាំបិត ដំបង​និង​ខោ​លី​អូ​ស្រី​ជាដើម។


តុលាការ​បាន​ឃុំ​អតីត​សង្ឃ​ទាំងពីរ​នាក់​ នៅ​គុក​ព្រៃ​ស​កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ហើយ​នៅ​ថ្ងៃនេះ​មន្ត្រី​ឆ្មាំ​គុក​បាន​បញ្ជូន​តែ​ឈ្មោះ ជា វណ្ណដា​ម្នាក់​ប៉ុណ្ណោះ​មក​ធ្វើការ​សាកសួរ។ ចំណែក​ឈ្មោះ​ដាវ​ទេព មិនទាន់​ចាត់ការ​ទេ។


ខណៈ​តុលាការ​កំពង់​សាកសួរ​ជនជាប់ចោទ មាន​ព្រះសង្ឃ​ព្រមាន​២០​អង្គ និង​អ្នក​សហគមន៍​បឹង​កក់​មួយចំនួន​បាន​មក​ស្រែក​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អតីត​សង្ឃ​ទាំងពីរ​អង្គ​វិញ៕


NIta-19-A-21-Full


NIta-19-A-22-Full



បញ្ជូន​អតីត​សង្ឃ​វត្ត​គោក​ចំបក់ ​មក​បើក​ការ​ស៊ើបអង្កេត

Post a Comment

0 Comments

Close Menu