បន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនពលករចំនួន១៣នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ ការឃាត់ខ្លួនពលករទាំង១៣នាក់នោះ គឺនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ ដែលឈរជើងនៅតំបន់ច្រកម៉ាឡៃ។
លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កម្លាំងនគរបាលនៅតាមវររបស់លោកកំពុងចុះល្បាតតាមមូលដ្ឋាននោះ ស្រាប់តែប្រទះឃើញប្រជាពលករប្រុស/ស្រីចំនួន១៣នាក់ មានទាំងសាក់កាដូ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេស ហើយពេលនោះនគរបាលក៏បានធ្វើការឃាត់ខ្លួនតែម្ដង។
លោកស្នងការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនរួចមក នគរបាលបានធ្វើការអប់រំ និងពន្យល់ណែនាំពីហានិភ័យចំពោះការឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ជាពិសេសហេតុការណ៍ដែលកំពុងកើតមានឡើងនៅក្នុងទឹកដីថៃ ដែលពួកជនមិនស្គាល់មុខបានដាក់គ្រាប់បែកបន្ទុះស្លាប់ជាង២០នាក់និងរងរបួសរាប់រយនាក់គួរឲ្យមានការព្រួយបារម្ភនៅពេលនេះរួច ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕
ឃាត់ខ្លួនពលករខ្មែរ១៣នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ
0 Comments