Ad Code

សា​សា ដាក់​បណ្ដាសា​ខ្លួនឯង​ឲ្យ​ស្លាប់​ឆ្នាំនេះ​

ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ីធីអ៊ិន​កញ្ញា ឯក សុជាតា ហៅ សា​សា ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់ ​នៅ​ខេត្តបាត់ដំបង​ ហើយ​បែរ​ជា​គេចវេស​មិន​ព្រម​ទទួល​ខុសត្រូវ​លើ​ទង្វើ​ខ្លួនឯង​នោះ​ ភ្លាមៗ​នេះ​ដែរ​ គេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​បាន​ចោទ​ប្រកាន់​រិះគន់​យ៉ាង​ចាស់ដៃ​ លើ​តារា​ស្រី​រូប​នេះ​ថា​ ត្រង់​នាង​មានរឿង​ចេះ​ស្រែក​ទាមទារ​រក​យុត្តិធម៌​តែ​ដល់ពេល​ខ្លួន​បង្ក​បញ្ហា​គ្រោះថ្នាក់​លើ​គេ​វិញ​ បែរ​ជា​គេចវេស​យករួចខ្លួន​ មិន​ចេញមុខ​ទទួលខុសត្រូវ​សួរ​ថា តើ​ទង្វើ​នេះ​នាង​មាន​បេះ​ដូង​ជា​មនុស្ស​ឬ​អត់ ?


ស្រប​ពេល​សម្លេង​ នៃ​ការរិះគន់​បាន​នឹង​កំពុង​ចាក់ស្រេះ​បាញ់​ស្រោច​យ៉ាង​ខ្លាំង​ ទៅលើ​កញ្ញា​សា​សា នោះ​ដែរ​ថ្មីៗ​នេះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​ ត្រូវ​បាន​គេ​ប្រទះឃើញ​តារា​ស្រី​រូប​នេះ​សរសេរ​បង្ហោះ​ពាក្យ​សម្តី​ប្រមាថ​អាយុជីវិត​លើ​ខ្លួន​ឲ្យ​ស្លាប់​ ក្នុងឆ្នាំនេះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។


តាមរយៈ​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​កញ្ញា សា​សា បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​នាង​បាន​សរសេរ​បែប​ចង់​លាង​កំហុស​របស់​ខ្លួន​ថា បើសិន​ខ្ញុំ​ជា​មនុស្ស​អាក្រក់ សាង​តែ​អំពើ​បាប មិន​ដែល​ធ្វើ​ពើ​ល្អ សូម​ឲ្យ​ទេវតា​យក​ជីវិត​ខ្ញុំ​ក្នុងឆ្នាំនេះ​ចុះ មិនបាច់​ទុក​ឲ្យ​ខ្ញុំ មានជីវិត​ដល់​ឆ្នាំក្រោយ​ទេ។


កញ្ញា សា​សា បាន​និយាយ​ថា ខ្ញុំ​នាំ​រឿង​ស៊យ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ខ្ញុំ​ច្រើនពេក​ហើយ ​ហើយ​ខ្ញុំ​ក៏​អស់​ទឹកចិត្ត​ក្លាហាន ដើរ​ទៅ​មុខ​ទៀត​ដែរ​ ទោះជា​ខ្ញុំ​ខំ​ញញឹម​លាក់​ទុក្ខ​ក៏​លាក់​លែង​បាន​ទៀត​ដែរ ជីវិត​គ្រួសារ​ដែល​មិន​ពេញលេញ​ខំ​ផ្តល់​ភាព​កក់ក្តៅ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ តែ​ខ្លួនឯង​ពិបាក​យ៉ាងណា​ក៏​មិន​ដែល​ប្រាប់​នរណា​ម្នាក់​ឡើង។ មួយ​ជីវិត​នេះ​មិន​ស្តាយក្រោយ​ឡើយ​ បើ​បាន​ស្លាប់​ព្រោះ​អំពើ​បាបកម្ម​ដូចដែល​គេ​ថា ខ្ញុំ​សុំ​ស្លាប់​ក្នុងឆ្នាំនេះ​ចុះ​ជាជាង​ចាំ​ស្តាប់ ការ​ជេរប្រមាថ ដោយ​ពាក្យ​អាក្រក់ៗ ដូចជា​សត្វ។

គូ​រំលឹក​ថា អតីត​ពិធី​ការិនី​ដែល​ល្បីល្បាញ​ខាង​ដើរ​បង្ករឿង​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​កញ្ញា សា​សា​កាល​វេលា​ម៉ោងជាង ១១​យប់​ថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ​ នាង​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើ​បុក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទឹកកក​ បណ្តាល​ឲ្យ​ភាគី​ជនរងគ្រោះ​ម្នាក់​រង​បួស​ធ្ងន់​ចំណែក​រថយន្ត​ទំនើប​ពណ៌​ស​របស់​នាងរង​ការខូចខាត​ផ្នែក​ខាងមុខ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ម្តុំ​ទល់មុខ​ក្លឹប​កម្សាន្ត​ឈ្មោះ ស្តា​ឡាយ ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា បន្ទាប់ពី​បង្កហេតុ​ភ្លាមៗ​នោះ​គេ​ឃើញ​នាង សា​សា ចេញ​ពី​ក្នុង​រថយន្ត​ចុះទៅ​ចរចា​ជាមួយ​ភាគី​ម្ខាង​ទៀត​ ដោយ​ត្រូវ​រូវ​គ្នា​នាង​យល់ព្រម​ចេញ​សំណង​រាល់​ការ​ខូចខាត​ និង​ព្យាបាល​ថ្លៃ​របួស​ទៅ​ឲ្យ​ជនរងគ្រោះ​ចំនួន​៣លាន​រៀល​ ដើម្បី​បញ្ចប់រឿង។ ប៉ុន្តែ​បើ​ទោះ​បីជា​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​នឹង​កន្លែង​ក៏ដោយ​ តែ​សម្រាប់​ទស្សនៈ​មហាជន​មជ្ឈដ្ឋាន​ខាងក្រៅ​នៅតែ​គិតថា រឿងរ៉ាវ​ដែល​កើតឡើង​គឺជា​កំហុស​របស់​នាង​ទាំងស្រុង​ ដែល​បើក​មិន​ប្រុងប្រយ័ត្ន​ក្នុង​ស្ថាន​ភាព​ស្រវឹង​រហូត​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​បែបនេះ៕
NIta-19-A-42-Full


NIta-19-A-43-Full


NIta-19-A-44-Full


NIta-19-A-45-Full



សា​សា ដាក់​បណ្ដាសា​ខ្លួនឯង​ឲ្យ​ស្លាប់​ឆ្នាំនេះ​

Post a Comment

0 Comments

Close Menu