Ad Code

លោក​ទូត​ថៃ Nuttavudh PHOTISARO​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន

ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Nuttavudh PHOTISARO ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏  ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៥​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី។


លោក ឯក ថា  អនុ​ប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​នោះ​ថា​លោក​ឯកអគ្គរាជទូត​ថៃ​បាន​មានប្រសាសន៍​លើកឡើង​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ថៃ​។ ទន្ទឹម​នឹង​នោះ​លោក​ឯកអគ្គរាជទូត​ថៃ បាន​គូស​បញ្ជាក់​ថា ប្រទេស​ថៃ​មានបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ សង្គម កសិកម្ម ជាមួយ​ប្រទេស​កម្ពុជា​ដោយ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការ​ជួយ​បណ្តុះបណ្តាល ហ្វឹកហ្វឺន​ផ្នែក​បច្ចេកវិទ្យា​វិស័យ​កសិកម្ម​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ លោក​ទូត​ថៃ​បាន​ប្រាប់​ថា មាន​ក្រុមហ៊ុន​អាកាសចរ​ថៃ​មួយ​មាន​បំណង​សុំ​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​សុំ​ការហោះហើរ​ត្រង់​ពី​ថៃ​មកកាន់​ខេត្តសៀមរាប​និង​ពី​សៀមរាប​ទៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ។


ជា​ការ​ឆ្លើយតប​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​សំដែង​ការ​ស្វាគមន៍​ដែល​ភាគី​ថៃ​មានបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​ផ្នែក​សង្គម កសិកម្ម ព្រោះថា ប្រទេស​កម្ពុ​ជា​មាន​សក្តា​នុព​ល​ខ្ពស់​លើ​វិស័យ​កសិកម្ម​ស្រាប់​។ ដោយឡែក​ទាក់ទង​នឹង​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​ថៃ​មកកាន់​ខេត្តសៀមរាប​នោះ កម្ពុជា​កំពុងតែ​ពិនិត្យមើល​លើ​ការ​ស្នើសុំ ប៉ុន្តែ​យើង​មិនទាន់​ធ្វើ​សេចក្តី​សម្រេច​នៅឡើយ​ទេ​។ តែ​ទោះបីជា​យ៉ាងណា​វា​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​អំពី​ភាព​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕



លោក​ទូត​ថៃ Nuttavudh PHOTISARO​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន

Post a Comment

0 Comments

Close Menu