Ad Code

កីឡាករ Sergio Ramos ៖ ខួរក្បាល​របស់​លោក​នៅ​ជាមួយ​ក្លិប Real Madrid​ជានិច្ច

កីឡាករ Sergio Ramos បាន​និយាយ​ថា រូបលោក​មិន​ធ្លាប់​ដែល​ចង់​ចាក​ចេញពី​ក្លិប​អធិរាជ​ស Real Madrid​ម្តងណា​ឡើយ ថ្វីត្បិតតែ​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប​បិសាច​ក្រហម Man Utd​កាលពីពេល​ថ្មីៗ​នេះ​ក៏ដោយ។


សូម​បញ្ជាក់​ថា ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៥​ឆ្នាំ​របស់គាត់ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ដើម្បី​ចងជើង​រូបលោក​ជាប់​នៅក្នុង​ទឹកដី Santiago  Bernabeu​រហូតដល់​ឆ្នាំ​២០២២។


ដោយឡែក ក្លិប Man Utd​បាន​ដាក់​តម្លៃ​ដេញថ្លៃ​២៨.៦​លាន​ផោន សម្រាប់​កីឡាករ​ឈ្នះ​ពាន់​រង្វាន់​បាល់ទាត់​ពិភពលោក World Cup​ម្នាក់នេះ​ផងដែរ ប៉ុន្តែ​ត្រូវបាន​គេ​ទាត់ចោល​កាលពី​ថ្ងៃខែ​មិថុនា កន្លងទៅ ខណៈ​ដែល​កិច្ចព្រមព្រៀង​របស់គាត់​ជាមួយ​ក្លិប Real Madrid​ត្រូវ​បាន​ជាប់​គាំង​នោះ។


ទោះបីជា​យ៉ាងណាក៏ដោយ ពេលនេះ ក្លិប Man Utd​ទំនងជា​លែង​ចង់បាន​ខ្សែការពារ​ទៀតហើយ​មុន​ពេល​ដែល​ទីផ្សារ​កីឡាករ​ត្រូវ​បិទទ្វារ​ក្នុង​ពេល​បន្តិច​ទៀត​នេះ ខណៈ​ដែល​អ្នកចាំទី David De Gea ដែល​ជា​គោលដៅ​ចង់បាន​របស់​ក្លិប Real Madrid​ទំនងជា​ត្រូវ​បន្ត​នៅ​លេង​តទៅទៀត​នោះ​។ ទីផ្សារ​កីឡាករ​បច្ចុប្បន្ន នឹងត្រូវ​បិទទ្វារ​នៅ​ថ្ងៃទី​១ កញ្ញា​ខាងមុខនេះ។


កីឡាករ Ramos ដែល​ធ្លាប់​រកបាន​គ្រាប់​ស្មើ​នៅ​ម៉ោង​គ្រោះថ្នាក់ អំឡុង​ពេលដែល​ក្រុម Real Madrid​ទាត់​ជាមួយ​ក្រុម Atletico Madrid នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​ឆ្នាំ​២០១៤​នោះ ទទួលបាន​ការតែងតាំង​ផងដែរ​ជា​ជា​ប្រធាន​ក្រុម​ថ្មី ក្រោម​ការដឹកនាំ​របស់​លោក Rafael Benitez ក្រោយ​ពេលដែល​អ្នកចាំទី Iker Casillas​ចាកចេញ​ទៅកាន់​ក្លិប Porto​រួចមក​នោះ៕


T-08-18-15-x-full


T-08-18-15-xx-full



កីឡាករ Sergio Ramos ៖ ខួរក្បាល​របស់​លោក​នៅ​ជាមួយ​ក្លិប Real Madrid​ជានិច្ច

Post a Comment

0 Comments

Close Menu