Thursday, August 6, 2015

វណ្ណ វ​ល័​ក្ខ គ្មាន​គម្រោង​វះកាត់​កែ​សម្ផស្ស​ទេ

ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ចង្កា​ស្រួច​ កញ្ញា វណ្ណ វ​ល័​ក្ខ ថ្មីៗ​នេះ​ឭ​ដំណឹង​ថា បច្ចុប្បន្ន​នាង​បាន​ត្រៀម​គម្រោង​ចេញទៅ​វះកាត់​កែ​សម្ផស្ស​នៅ​ប្រទេស​ថៃ ​ដើម្បី​ឲ្យ​សម្រស់​របស់​នាង​មើល​ទៅ​ស្រស់​ស្អាត​ប្លែក​ជាង​មុខ​ ខណៈ​ដែល​តារា​ស្រី​ល្បីៗ​របស់​ខ្មែរ​ជាច្រើន​ដួង​បាន​ជ្រើស​យក​វិធីសាស្ត្រ​មួយ​នេះ​ក្នុង​គោលបំណង​ប្រជែង​យក​ទីផ្សារ​សិល្បៈ​សព្វថ្ងៃ។

បើ​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជាមួយ​តារា​ស្រី​និយម​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​ទាន់សម័យ​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​ថា វ​ល័​ក្ខ ឥឡូវ​បាន​ត្រៀម​ចំណាយ​លុយ​រាប់ពាន់​ដុល្លារ ​ដើម្បី​ចេញ​ទៅ​កែ​ដើមទ្រូង​ឲ្យ​ឡើង​មូលក្លុំ ​ព្រមទាំង​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ជាង​មុន​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ កញ្ញា វណ្ណ វ​ល័​ក្ខ ចេញមុខ​ច្រានចោល​ថា មិន​ពិត​ទេ។​

ផ្តល់​សម្ភាសន៍​ឲ្យ​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ​ កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​ប្រាប់​ថា ចាស បង ! ខ្ញុំ​អត់​ដឹង​ថា​នរណា​ជា​អ្នក​និយាយ​រឿង​នេះ​ទេ​ តែ​ខ្ញុំ​គ្រាន់តែ​ឃើញ​គេ​ស្អាត​ តែង​សួរ​ថា​គាត់​ធ្វើ​នៅ​ឯ​ណា ​បាន​ស្អាត​ចឹង​….?? ប៉ុន្តែ​សម្រាប់​ខ្ញុំ​ខ្លួនឯង ​គឺ​គ្មាន​គម្រោង​ចេញទៅ​វះកាត់​កែ​សម្ផស្ស​ដូច​គេ​និយាយ​នោះ​ទេ។​

តារា​សម្តែង​វ័យ​២១​ឆ្នាំ ​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​ទៀត​ថា បើ​តាម​ចិត្ត​ គឺ​ខ្ញុំ​ចង់​ខ្លះ​ដែរ​ពេល​ឃើញ​គេ​ស្អាត​ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​ទេ​(​កែ​សម្ផស្ស​)។​ ចំណែក​រឿង​មួយទៀត​ដែល​គេ​សង្ស័យ​ថា ដើម​ទ្រូង​ខ្ញុំ​ធ្លាប់​ចាក់​ថ្នាំ​ពង្រីក​នោះ ​គឺ​អត់​មាន​ទេ​ ដូច​ខ្ញុំ​និយាយ​ដដែលៗ​ចឹង​ពេលណា​ខ្ញុំ​ស្គម​វា​ស្រក​តាម​ហ្នឹងហើយ ​នៅ​ពេល​ណា​ខ្ញុំ​ធាត់​ឡើង​គីឡូ​ទៅ ​គឺ​ដើមទ្រូង​វា​ឡើង​តាម​ហ្នឹង​ដូចគ្នា។ ​អញ្ចឹង​ហើយ ​នៅ​ពេល​ខ្លះ​យើង​ថត​សម្ដែង​មើល​ទៅ​ឃើញ​ដើមទ្រូង​ស្អាត ​តែ​ពេល​ខ្លះ​ទៀត​ដែល​ស្គម​ គឺ​មើល​ទៅ​មិន​សូវ​ឃើញ​ដើមទ្រូង​ស្អាត​ទេ។​

កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បញ្ជាក់​ថា នាង​សុំ​បដិសេធន៍​ជុំវិញ​រឿង​គេ​និយាយ​ថា​បាន​ចាក់​ពង្រីក​ដើមទ្រូង និង​គ្រោង​ត្រៀម​ចេញទៅ​ប្រទេស​ថៃ​ចំណាយ​លុយ​រាប់ពាន់​ដុល្លារ​ ដើម្បី​ធ្វើការ​វះកាត់​កែកុន​សម្រស់​ទម្រង់​មុខ​ឲ្យ​ស្រស់​ស្អាត​បន្ថែម​ប្លែក​ពី​ធម្មជាតិ។ វ​ល័​ក្ខ ចាត់​ទុក្ខ​ព័ត៌មាន​នេះ​ជា​ការ​បំប៉ោង​បំផ្លើស​ហួត​ការពិត។​

តារា​ស្រី​កំពុង​ក្រសោប​បាន​ប្រជាប្រិយភាព​តាមរយៈ​តួ​សម្ដែង ​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បន្ថែម​ថា ដំបូង​ឡើយ ​នាង​ពិតជា​ស្រលាញ់ និង​ចង់​ធ្វើ​វះកាត់​កែ​សម្ផស្ស​ ហើយ​មិនដែល​គិត​ថា​ត្រូវ​ចំណាយ​អស់​លុយ​តិច ​ឬ​ច្រើន​ទេ ​សំខាន់​ឲ្យ​តែ​បាន​សម្រស់​ស្អាត។ ប៉ុន្តែ​ក្រោយមក​នៅ​ពេល​គិត​យូរ​ៗ​ទៅ​ឃើញ​ថា រូបរាង​របស់​នាង​រាល់ថ្ងៃ​វា​មិនទាន់​អាក្រក់​ប៉ុន្មាន​ទេ ម្យ៉ាងទៀត​ខ្លាច​មាន​បញ្ហា​ប៉ះពាល់​ដល់​ខ្លួន​នៅ​ថ្ងៃក្រោយ​ ទើប​សម្រេច​មិន​ជ្រើស​យក​វិធីសាស្ត្រ​នៃ​ការវះកាត់​ប្ដូរ​សម្រស់​នេះ​តែម្ដង៕
Pisey-2015-08-06-full-Y

Pisey-2015-08-06-full-Y1

Pisey-2015-08-06-full-Y3

Pisey-2015-08-06-full-Y5

Pisey-2015-08-06-full-Y6

Pisey-2015-08-06-full-Y8


វណ្ណ វ​ល័​ក្ខ គ្មាន​គម្រោង​វះកាត់​កែ​សម្ផស្ស​ទេ

0 comments:

Post a Comment