Ad Code

អ៊ី​ណូ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រិះគន់​ស្ពឹក​មុខ

ភ្នំពេញ ៖ តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​សាន់​ដេ​និយម​លេង​ស្ទាយិ៍​សក់​វែង​លោក អ៊ី​ណូ ថ្មីៗ​នេះ​ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បាន​ធ្វើ​ការរិះគន់​បើកចំហ​មិន​ក្រែង​រអា​ចិត្ត​ ដោយ​បាន​ប្រៀបធៀប​សំឡេង​របស់​លោក​ច្រៀង​បទ កុំ​យំ​ ក្បាច់​គុណ​មនុស្ស​ស្មោះ ​ថា លោក​ស្រែក​ដូច​សត្វ​គោ។

នៅ​ក្នុង​អត្ថន័យ​ខ្លឹមសារ​នេះ​ដែរ ត្រូវ​បាន​ម្ចាស់​Account ឈ្មោះ​ Leap Samnang សរសេរ​បង្ហោះ​នោះ​បាន​ធ្វើការ​រិះគន់ វាយប្រហារ​ដោយ​មិន​សំចៃ​មាត់​ និង​មិន​ក្រែង​ចិត្ត​តារា​ចម្រៀង​រូប​នេះ​ថា មុខ​ដូច​ជ្រូក ស្រែក​ដូច​គោ ធ្វើ​ស្តាយិ៍​ដូច​ឯង​ហ្នឹង​ច្រៀង​ពីរោះ​ណាស់ យ៉ាប់​….។​

តាមរយៈ​សារ​ខ្លី​បង្កប់​អត្ថន័យ​ជេរប្រមាថ និង​វាយប្រហារ​ចំៗ​ទៅលើ​តារា​ចម្រៀង​លោក អ៊ី​ណូ រឿង​សំឡេង ​ព្រមទាំង​ការ​លេង​ស្តាយិ៍​ខ្លួន​ពេល​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​ទូរទស្សន៍​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​ កាលពី​កន្លង​ទៅ​នេះ​ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​ម្ចាស់​Account ម្នាក់​នេះ​ធ្វើឡើង​ក្នុង​ចេតនា​អ្វី​នោះ​ទេ?

ទន្ទឹម​គ្នា​នេះ​ បន្ទាប់ពី​រង​នូវ​ពាក្យសម្ដី​រិះគន់​ដោយ​មិន​សំចៃ​មាត់​ពី​សំណាក់​ម្ចាស់ account ខាង​លើ​ភ្លាមៗ​នេះ​ដែរ ​គេ​ក៏​សង្កេតឃើញ​លោក អ៊ី​ណូ ហាក់​មានការ​ក្តៅ​ក្រហាយ​ខ្លាំង​នៅ​ក្នុង​ចិត្ត​ព្រោះ​តែ​ទទួលយក​មិនបាន​នូវ​ពាក្យសម្ដី​អសុរោះ​ទាំងនេះ​នឹង​បាន​ចេញមុខ​សរសេរ​ថា សូមទោស ! Leap Samnang មុន​លោក​សរសេរ​ជេរ​ដៀល​ខ្ញុំ​….​សុំ​គិត​ផង​ ព្រោះ​បទ​នេះ​ជា​បទ​ប្រើ​សំឡេង​ស្រែក​ខ្លាំង​…..​។

នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ ​កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការ​បក​ស្រាយ​ជុំវិញ​ការ​រិះគន់​ខាងលើ​ពី​តារា​ចម្រៀង​លោក អ៊ី​ណូ បានទេ។ ដូច្នេះ​យើង​សង្ឃឹមថា ក្រោយ​ពី​ឃើញ​ព័ត៌មាន​នេះ​ហើយ​លោក អ៊ី​ណូ នឹង​ចេញមុខ​បំភ្លឺ​ចំពោះ​ការរិះគន់​នេះ​។ កម្ពុជា​ថ្មី រង់​ចាំ​ស្វាគមន៍​នូវ​ការ​បក​ស្រាយ​របស់​លោក​៕

Pisey-2015-08-04-full-Z

Pisey-2015-08-04-full-Z2

Pisey-2015-08-04-full-Z5

Pisey-2015-08-04-full-Z8




អ៊ី​ណូ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រិះគន់​ស្ពឹក​មុខ

Post a Comment

0 Comments

Close Menu