ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៤​លើក ក្នុង​នោះ​យប់ ៣​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ប្រុស​) រង​របួស​ធ្ងន់ ៤​នាក់ (​ប្រុស​) និង​របួសស្រាល ២​នាក់ (​ប្រុស​)​។


ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង​, និង​រថយន្ត​ធុន​តូច ១​គ្រឿង​។


យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១​លើ និង​ប្រជែង​គ្រោះថ្នាក់ ៣​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ៨​នាក់ (​យប់​៧​នាក់​)៕




គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ ខែសីហា​ កើតឡើង​៤​លើក ​ស្លាប់​២​នាក់ ​រង​របួស​ធ្ងន់​និង​ស្រាល​៦​នាក់​