កញ្ញា Sulli គឺជាតារាចម្រៀងកូរ៉េមួយរូប ដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ គឺថែមទាំងទទួលបានការគាំទ្រយ៉ាងច្រើនទៀតផងពីសំណាក់ទស្សនិកជន។
កញ្ញា Sulli គឺជាសមាជិកម្នាក់ក្នុងក្រុម f(x) ដែលបង្កើតឡើងដោយផលិតកម្ម SM ក្នុងឆ្នាំ ២០០៩ ប៉ុន្តែកញ្ញាបានចាកចេញពីផលិតកម្មនេះតាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥មកម្ល៉េះ។
ជាមួយនឹងការចាកចេញរបស់កញ្ញានេះដែរ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្រុម f(x) និងបានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញអ៊ីនធឺណិត ក៏ដូចជាបណ្ដាញសង្គមមួយចំនួនថា តើការចាកចេញរបស់កញ្ញា Sulli ធ្វើឲ្យប៉ះពាល់ដល់សមាជិកក្រុម f(x) ក៏ដូចជាផលិតកម្ម SM ដែលឬយ៉ាងណា?
ក្រោយពីផលិតកម្ម SM បានប្រកាសជាផ្លូវការអំពីការចាកចេញរបស់កញ្ញា Sulli ពីក្រុម f(x) ដើម្បីទៅផ្តោតលើការសម្ដែងវិញនេះ នៅថ្ងៃទី១២ ខែសីហា សមាជិកពហុជាតិក្នុងក្រុម f(x) ដែលក្នុងនោះរួមមាន Victoria (អ្នកចម្រៀងមកពីប្រទេសចិន), Luna (អ្នកចម្រៀងមកពីប្រទេសកូរ៉េ), Krystal (អ្នកចម្រៀងមកសហរដ្ឋអាមេរិក) និងAmber (អ្នកចម្រៀងមកសហរដ្ឋអាមេរិក) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា “ការចាកចេញរបស់ Sulli មិនបង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពរបស់ពួកគេទាំងបួននោះទេ ”ហើយពួកគេក៏បានបន្ថែមទៀតថា “យើងទាំងអស់គ្នា និង Sulli សុទ្ធតែសង្ឃឹមថា ភាពរីកចម្រើន នឹងកើតឡើងជាលំដាប់ផងដែរ ចំពោះអាល់ប៊ុមថ្មីរបស់ពួកយើង ដែលគ្រោងនឹងចេញនៅក្នុងខែកញ្ញាខាងមុខនេះ”៕
តើក្រុម f(x) រងផលប៉ះពាល់ចំពោះការចាកចេញរបស់Sulli ឬទេ?
0 Comments