ពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ លោកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន្ទ ជាភរិយាអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវឯម ប៊ុណ្ណា ជាសមាជិកសភាមណ្ឌលខេត្តពោធិ៍សាត់បានដឹកនាំក្រុមការងារសហការជាមួយ ស្នងការនគរបាលខេត្តចុះជួយស្ទូងស្រូវរបស់ប្រជាពលរដ្ឋនៅភូមិផ្សារអណ្ដែត ឃុំអូរតាបោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងការចុះជួយស្ទូងស្រូវនោះ ក៏មានការចូលរួមពីសំណាក់អាជ្ញាធរភូមិ និងឃុំផងដែរ ហើយឱកាសនោះលោកជំទាវហ៊ុនចាន់ធី បានផ្ដល់ទឹកប្រាក់ឧបត្ថម្ភដល់សាលាមតេយ្យនៅពោធិ៍អណ្ដែតចំនួន៤លានរៀល៕
លោកជំទាវ២រូប សហការជាមួយស្នងការខេត្តចុះជួយស្ទូងស្រូវប្រជាពលរដ្ឋ
0 Comments