Ad Code

អភិបាលខេត្ត​កែប​ជំរុញ​ឲ្យ​មន្ត្រី​ផ្តល់​សេវា ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​

កែប ៖ លោក កែន ស​ត្ថា​អភិបាលខេត្ត​កែប​ បាន​ជំរុញ​ឲ្យ​មន្ត្រី​ផ្តល់​សេវា​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់រហ័ស និង​ហាម​មិន​ឲ្យ​ទារ​កម្រៃ​លើស​ពី​ការ កំណត់​តម្លៃ​របស់​ក្រសួង​មហាផ្ទៃ។


ការជំរុញ​របស់​លោក​អភិបាល​ខេត្តកំពត​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់រហ័ស កាលពី​ល្ងាច​ថ្ងៃទី​១៩​ ខែសីហា​ឆ្នាំ ២០១៥​នេះ។


បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​ផ្តល់​អត្ត​សញ្ញាប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២៨​ពាន់ នាក់​នៅ​ទូទាំង​ខេត្ត​កែប។


ជា​មួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត បាន​ជំរុញ​មេឃុំ​មេ​ភូមិ ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ ដែល​មាន​ឯកសារ គ្រប់គ្រាន់ និង​ខ្វះ​ឯកសារ​ឲ្យ​បាន​ច្បាស់​លាស់ ងាយស្រួល​ដល់ មន្ត្រី​ជំនាញ​រៀបចំ​ផ្តល់​ឲ្យ​បាន​ឆាប់រហ័ស។


ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម កែន សត្ថា​បាន​ព្រមាន​មន្ត្រី​ដែល​ផ្តល់​អត្តសញ្ញាណ​ដល់​ប្រជាពលរដ្ឋ កុំ​ទារ​កម្រៃ​លើស​ពី​ការកំណត់ របស់​ក្រសួងមហាផ្ទៃ​ព្រោះថា មន្ត្រី​ដែល​ចុះ ផ្តល់​អត្ត​សញ្ញាប័ណ្ណ ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​ប្រាក់កម្រៃ​រួចហើយ។


ក្រៅពី​ការ​ផ្តល់​សេវា​ល្អ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​មន្ត្រី​មូលដ្ឋាន​ផ្តល់​សេវា​ក្នុង​ការ​ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត សៀវភៅ​ស្នាក់នៅ ជាដើម ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​កុំ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ជាមួយ​ថ្នាក់ដឹកនាំ៕



អភិបាលខេត្ត​កែប​ជំរុញ​ឲ្យ​មន្ត្រី​ផ្តល់​សេវា ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​

Post a Comment

0 Comments

Close Menu