ព្រះសីហនុ ៖ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុថ្មីនេះបានដាក់លិខិតផ្លូវការមួយទៅរដ្ឋមន្ត្រីរបស់ខ្លួន ក្នុងគោលដៅបញ្ជូនបន្តទៅរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ស្នើសុំឲ្យផ្អាកចេញប្លង់កម្មសិទ្ធិដីធ្លីជុំវិញបឹងព្រែកទប់។
នៅក្នុងខ្លឹមសារនែលិខិតលេខ២០៨ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នោះបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៥១គ្រូសារដែលអះអាងថា មានដីនៅជុំវិញបឹងព្រែកទប់ និងដីចំណុចផ្ទៃរងទឹកភ្លៀងរហូតមកដល់ពេលនេះក្រោយពីទទូលបាន(ស.ជ.ណ)លេខ៤៩៨ចុះថ្ងៃទី១១ខែឧសភា ឆ្នាំ២០១២របស់រាជរដ្ឋាភិបាលលនៅមិនពុំទាន់គោរព បានពេញលេញតាមការណែនាំរបស់ សជណ នេះនៅឡើយទេ ជាពិសេសចំណុចទី ៣ នៃសជណ នេះ ដែលតម្រូវឲ្យម្ចាស់ដីធ្វើទំនប់ សាងសង់ផ្លូវព័ទ្ធជុំវិញបឹង និង រក្សាចំណីផ្លូវ ១០ ម៉ែត្រសងខាងការរៀបចំបណ្ដាញលូ ដាំដើមឈើ ការពារមាត់បឹងជាដើម។ នៅពេលនេះមន្ទីរបានសង្កេតឃើញថា ទំនប់ និង ផ្លូវដែលព័ទ្ធជុំវិញបឹង ពុំទាន់សាងសង់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងពុំមានរក្សាចំណីទំនប់ ផ្លូវឲ្យបាន១០ម៉ែត្រ ពិសេសផ្នែកខាងមាត់បឹង ចំពោះការដាំដើមឈើជុំវិញមាត់បឹង ក៏ពុំទាន់បានដាំអ្វីដែរ។ បច្ចុប្បន្ននេះ មានភូមិគ្រឹះ និង ផ្ទះមួយចំនួនបានសាងសង់លយជាប់ទៅផ្លូវបង្ហូរទឹកចូលបឹង ដោយគ្មានលិខិតអនុញ្ញាតិឲ្យសាងសង់ និង ប័ណ្ណកម្មសិទ្ធិអ្វីទាំងអស់ ហើយក៏គ្មានបានធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង ដូចដែលមានចែងក្នុង សជណ នោះដែរ។ កន្លងមកអ្នកជំនាញការបរទេសជាច្រើន ជាពិសេសអង្គការចៃកា (JICA) បានផ្តល់អនុសាសន៍ឲ្យមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តព្រះសីហនុ យកចិត្តទុកដាក់ថែរក្សាការពារទឹកឲ្យបានច្រើនក្នុងបំណងបញ្ចៀសការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង។ ថ្វីត្បិតតែបច្ចុប្បន្ន អង្គភាពរដ្ឋាករទឹក ខេត្តព្រះសីហនុ បានយកទឹកមួយភាគធំពីតំបន់ក្បាលឆាយ សម្រាប់យកមកចែកចាយជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងក្រុងក៏ដោយ ក៏ប្រភពទឹកបឹងព្រែកទប់នេះ នៅតែរក្សាតួនាទីដ៏សំខាន់ ជាប្រភពទឹកបំរុង នៅពេលដែលការផ្គត់ផ្គង់ទឹកពីតំបន់ក្បាលឆាយមានការរអាក់រអួលផ្នែកបច្ចេកទេស ហើយបញ្ហានេះក៏បានចែងយ៉ាងច្បាស់ក្នុង ចំណុចទី ១ នៃ សជណ ផងដែរ ។ ក្នុងរយៈពេលកន្លងមក ក៏មានការបង្ហូរកាកសំណល់ រឹង រាវ និង មានជនខិលខូចមួយចំនួនបានយកសំរាមចាក់ចូលទៅក្នុងបឹង បង្កឲ្យមានការប៉ះពាល់ បរិស្ថាន យ៉ាងខ្លាំង។ ដើម្បីបញ្ជាក់ពីការពិតដូចបានរៀបរាប់ខាងលើ មន្ទីរគោរពស្នើសុំឲ្យក្រសួងបង្កើតក្រុមការងារពិសេសមួយចុះពិនិត្យជាក់ស្តែងនិងផ្អាកការចេញប្លង់កម្មសិទ្ធិ។
គួររំលឹកផងដែរថា បឹងស្តុបទឹកស្អាតព្រែកទប់ គឺជាបឹងធម្មជាតិប្រវត្តិសាស្ត្រមានអាយុកាលរាប់ពាន់ឆ្នាំមកហើយដោយបឹងមួយនេះបានផ្តល់ផលប្រយោជន៍(ស្តុបទឹកស្អាត)ប្រើប្រាស់ដល់មនុស្សគ្រប់ជំនាន់យ៉ាងសុខសាន្ត។ ហើយសំរាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុគ្មាននណាម្នាក់ដែលមិនស្គាល់បឹងព្រែកទប់នោះឡើយ។ ការថែរក្សាបឹងព្រែទប់បើគីតចាប់ពីឆ្នាំ១៩៧៩មកដល់ឆ្នាំ២០១៥នេះឆ្លងកាត់ថ្នាក់ដឹកក្រុង.ខេត្តព្រះសីហនុចំនួន៧អាណត្តិមកហើយ ដោយថ្នាក់ដឹកនាំចំនួន៥អាណត្តិមុខៗ គីត មក ដល់ ត្រឹមជំនន់ លោក សាយ ហាក់ ជាអភិបាលក្រុងព្រះសីហនុបឹងព្រែកទប់ត្រូវបាន ថែរក្សាការពារ បានយ៉ាងល្អណាស់ហើយរាល់សកម្មភាពបង្កភាពអានាធិបតេយ្យដែលមាន បំណងរំលោភបំពានយកដីបឹងព្រែទប់គឺតែងតែធ្វើការបោសំអាតដោយគ្មានការយោគយល់នោះឡើយ។ សរុបសេចក្តីមកគោលជំហរដ៏មានប្រជាប្រិយភាពថ្នាក់នាំមុខៗម្នាក់ៗគេគីតពីរផលប្រយោជន៍ជាតិជាធំ។ ប៉ុន្តែគូរឲ្យសោកស្ដាយមកដល់អាណាតិ លោក ស្បោង សារ៉ាត់ បានឡើងកាន់ដំណែងជាអភិ បាល ខេត្តព្រះ សីហនុ បឹងព្រៃទប់ក៏ ចាប់ផ្តើមមានការឃុបឃិតគ្នាប្រព្រឹត្តិអំពើរពុក រលូយបក្ខពូក និយម រំលោភបំពាន យកដីបឹងព្រែកទប់អស់គ្មានសល់នោះទេដោយបឹងព្រែកទប់ រួមនឹងដីផ្ទៃរងទឹកភ្លៀងសរុប ទំហំជាង៩០ហិកតាបច្ចុប្បន្ននៅសល់តែផ្ទៃបឹងចំនួន១៤ហិកតា តែប៉ុណ្ណោះជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីរសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈហើយប្រជាប្រិយភាពថ្នាក់ដឹកនាំជំនន់លោក ស្បោង សារ៉ាត់ ត្រូវបានធ្លាក់ចុះស្ទើរដល់ចំណុចសូន។
បច្ចុប្បន្នអ្នកពាក់ព័ន្ធសំខាន់ៗរំលោកដីបឹងព្រែកទប់បានសម្រេចឈានមុខគេរួមមានទី១លោកខាត់ប៊ុន ណ្ណាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តទី២លោកលុនសុធីមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ៣.ទី៣លោកតេង សូន.នាយនាយកដ្ឋានប៉ូលិសព្រំដែនទឹកពាក់ផ្កាយ៣ទី៤លោកអ៊ូចឡាយ.អតីតមេប៉ុស្តិ៍ប៉ូលិសរដ្ឋាបាលសង្កាត់លេខ៣.ទី៥លោកស៊ាងឡេង.មេប៉ូលិសច្រកទ្វាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ.ទី៦លោកកាន់ឡឹងចៅសង្កាត់លេខ៣.ទី៧លោកខៀនសង្ហារអតីតប្រធានមន្ទីរពន្ធដារខេត្តព្រះសីហនុ.ទី៨លោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុទី៩លោកស្បោងសារ៉ត់អតីតអភិបាលខេត្តព្រះសីហនុ។ហើយនៅក្នុងចំណោមក្រុមអ្នករំលោភដីដូចបានរៀបរាប់ខាងលើនោះគេសង្កេតឃើញថា អ្នកដែលក្លាហានឈានមុខគេក្នុងការចាក់ដីលុបបឹងនិងធ្វើការសាងសង់សំណង់រឹងមាំរំលោភបំពានយកដីតំបន់នោះគឺលោកតាក់វណ្ណថា.អតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ។ រីឯអ្នកចាក់ដីរំលោភយកបឹងស្រូចស្រាវជាងវិញគេគឺលោកផ្កាយ៣លុនសុធី.លោកអ៊ូចឡាយ.លោកកាន់ ឡឹង.លោកស៊ាង ឡេង។ ចំណែកលោកស្បោង សារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុវិញជាប់លំដាប់ថ្នាក់លេខមួយក្នុងការរំលោភយកដីបឹងព្រែកទប់បានសម្រេចនិងបានធំជាងគឺរំលោភយកបាន(ទំហំជា៦ហិកតាឯណោះ។ អ្វីដែលបានរៀបរាប់ខាងលើនេះគ្រាន់ជាការរំលឹកខ្លះៗពីរមនុស្ស ដែលពាក់ព័ន្ធក៏ជាមេខ្លោងឈានមុខគេក្នុងការរៀបចំរំលោភយកដីបឹងព្រែកទប់ ដើម្បីឲ្យរាជរដ្ឋាភិបាលមានចំណាត់តាមផ្លូវច្បាប់ តែមិននៅតាមបណ្តែតបណ្តោយឲ្យនៅមានភាពអនាធិបតេយ្យដូចនេះបឹងព្រែកទប់និងក្លាយទៅជាបឹងស្តុបទឹកសំអុយជាក់ជាមិនខានឡើយ៕
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ ដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម
0 Comments