ទី១ ៖ តារាសំដែង កែវ ស្រីនាង
បើទោះបីជាបច្ចុប្បន្នតារាសំដែងដែលធ្លាក់ខ្លួនជាស្ត្រីមេម៉ាយក្តៅស្រួយ កែវ ស្រីនាង មានវ័យរាងជ្រេបន្តិចទៅហើយក៏ដោយ ក៏សម្រស់របស់នាងមិនបានជ្រេទៅតាមវ័យនោះដែរ ពោល បើប្រៀបធៀបជាមួយនឹងតារាសិល្បៈរួមជំនាន់ជាមួយឃើញថា កែវ ស្រីនាង គឺជាតារាសិល្បៈម្នាក់ដែលស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងសម្រស់ និងការសំដែងសិល្បៈ។
ទី២ ៖ តារាសំដែង ឌុច សោភា
គិតរហូតមកដល់ពេលនេះ អ្នកមេម៉ាយកូនមួយ ឌុច សោភា មានវ័យ៣០ឆ្នាំប្លាយទៅហើយ ក៏ប៉ុន្តែបើនិយាយពីសម្ផស្សរាងកាយវិញ តាំងពីចុងជើងដល់ចុងសក់ ក៏គ្មានកន្លែងណាទាស់ភ្នែកនោះទេ។ ឌុច សោភា នាងមានសាច់សម៉ត់រលោង កម្ពស់កំពស័ក្ដិសមនឹងតួខ្លួន ព្រមទាំងទម្រង់មុខមានមន្តស្នេហ៍មិនធម្មតាឡើយ ហើយតាមរយៈភាពស្រស់ស្អាតរបស់នាងនេះហើយ ទើប ឌុច សោភា នៅតែអាចអោបក្រសោបបានការងារសិល្បៈមួយចំនួនធំដដែល។
ទី៣ ៖ តារាចម្រៀង សុខ ស្រីនាង
ទាំងរូបសម្រស់ និងទឹកដមសំនៀង សុខ ស្រីនាង ត្រូវបានទស្សនិកជនទទួលស្គាល់ថា គឺជាតារាចម្រៀងម្នាក់ល្បីគួរសម ដែលមានរូបសម្បត្តិស្រស់ប្រិមប្រិយ ធ្វើឲ្យប្រុសៗសំបូរទ្រព្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងមិនតិចនាក់ឡើយ។ ភាពស្រស់ស្អាត ក្មេងជាងវ័យរបស់ សុខ ស្រីនាង ពិតជាមានការទាក់ទាញណាស់ ពោល បើអ្នកណាបានគយគន់នាងហើយ គឺមិនចេះជិនណាយនោះឡើយ។ នាងមានវង់ភក្ត្រស័ក្ដិសមទៅនឹងកែវភ្នែកធំៗរបស់នាង សក់ ចិញ្ចើម ច្រមុះ ថ្ពាល់ បបូរមាត់ ដើមទ្រូង ដងខ្លួនដ៏ស្រឡូន ព្រមទាំងមានសាច់សខ្ចីនោះ គឺពិតជាគួរឲ្យសរសើរខ្លាំងណាស់។
ទី៤ ៖ តារាសំដែង កែវ នីសា
ក្រឡេកចោលក្រសែភ្នែកមកគយគន់សម្រស់របស់តារាសំដែង កែវ នីសា វិញ ក៏មិនណយនោះដែរ រូបរាងពីធម្មជាតិរបស់នាង គឺគ្មានកន្លែងណាដែលថាមិនស្អាតនោះទេ ពោល ត្រគាកសមនឹងតួខ្លួន សាច់សម៉ត់រលោងគួរឲ្យបេតី ដើមទ្រូងមូលក្លុំ ស្អាតលើសស្រី មុខ មាត់ ជើង ដៃល្អគ្មានទាស់។ ដោយសារតែស្រីស្អាត កែវ នីសា មានវិធីថែរក្សាសម្ផស្ស មិនឲ្យចាស់ទៅតាមវ័យនេះហើយទើបនាងនៅតែអាចក្ដោបបានឱកាសថតសំដែងខ្សែភាពយន្តក្នុងតំណែងតួឯកស្ទើរគ្រប់រឿង ក៏ដូចជាធ្វើឲ្យបុរសទាំងក្នុង និងក្រៅស្រុក ឈ្លក់វង្វេងនឹងសម្រស់ដ៏ផូរផង់របស់នាងមិនតិចនាក់នោះឡើយ៕
តារាស្រី៤ដួង ដែលទស្សនិកជនសរសើររថានៅតែមានសម្រស់ស្អាត
0 Comments